CamNews

ភាពយន្ត 

តើអ្នកដឹងរឿងដែលបានកើតឡើងនៅក្នុងបន្ទប់ជួលរបស់អ្នកទេ? រឿង "បន្ទប់ជួលជើងកប" មានចាក់បញ្ចាំងនៅក្នុងរោងកុន

គ្រាន់តែអ្នកលឺថាបន្ទប់ជួល រឿងទី ១ ដែលអ្នកនឹកឃើញគឺតើនៅក្នុងបន្ទប់មួយនេះ ធ្លាប់មានរឿងមិនល្អអ្វីកើតឡើង ដែរឬទេ?​



យើងមិនដឹងនោះទេថា តើនៅក្នុងបន្ទប់ដែលយើងកំពុងស្នាក់នៅជារៀងរាល់ថ្ងៃ មានរឿងអ្វីខ្លះ និងមានរបស់មិនល្អនៅជាមួយឬអត់នោះ។ ឥឡូវនេះរឿង "បន្ទប់ជួលជើងកប" នឹងយករឿងទាំងនេះ មកធ្វើជាសាច់រឿងដើម្បីឲ្យអ្នកទស្សនា។ ភាពភ័យខ្លាចរន្ធត់ ដែលបានកើតឡើង នៅក្នុងបន្ទប់នោះ នឹងធ្វើឲ្យអ្នកទស្សនាស្រែកហើបពីអង្គុយ។



រឿង "បន្ទប់ជួលជើងកប" និយាយពីបុរសម្នាក់ បានចូលទៅរស់នៅក្នុងបន្ទប់ជួលមួយកន្លែងដែលមានមនុស្សស្លាប់ជាបន្តបន្ទាប់ និងបានដាក់កាមេរ៉ាលួចថតផងដែរ។ បានមួយរយៈ អ្វីដែលគាត់ និងមិត្តភក្តិបានឃើញនៅក្នុងកាមេរ៉ានោះ តើគាត់នៅហ៊ានចូលទៅរស់នៅបន្តទៀត ដែរឬទេ?



រឿង "បន្ទប់ជួលជើងកប" កំពុងមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តហើយ។




ចុចទីនេះដើម្បីទស្សនា​ trailer

 

ដើម្បីទទួលបានព័ត៌មានលម្អិតពីភាពយន្តនេះ និង ព័ត៌មានផ្សេងៗទៀត ទាក់ទងនឹង ភាពយន្ត ដែលលោកអ្នកចូលចិត្ត លោកអ្នក អាចចូលទៅកាន់ចៃកុន តាមរយៈប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយលោកអ្នក ក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍៕