CamNews

ភាពយន្ត 

ពីអ្នកដឹកនាំរឿង “Hereditary”នៅក្នុងខ្សែភាពយន្តបែបរន្ធត់ថ្មី “Midsommar”ដែលចាក់បញ្ចាំងក្នុងរោងភាពយន្ត

ខ្សែភាពយន្ត “Midsommar” ជាប្រភេទខ្សែភាពយន្តបែបរន្ធត់ និង Psychological Horror ដែលនឹងធ្វើឲ្យអារម្មណ៍របស់ទស្សនិកជនជក់ចិត្ត និងងឿយឆ្ងល់ពីឈុតនីមួយៗដោយមិនដឹងខ្លួន។ តាមរយ: BUZZFEED NEWS បានចុះផ្សាយថាខ្សែភាពយន្តនេះគឺគួរឲ្យខ្លាចប៉ុន្តែមិនមែនពីព្រោះតែឈុតឆាកភ័យរន្ធត់នោះទេ តែវាជាសុបិនអាក្រក់មួយដែលនិយាយពីការស្វែងរកទីកន្លែងដែលអ្នកគិតថាជាសាកសមសម្រាប់អ្នកទៅវិញ។ ដោយឡែកខ្សែភាពយន្តនេះជាខ្សែភាពយន្តថ្មីពីអ្នកដឹកនាំរបស់ខ្សែភាពយន្ត “Hereditary” ដែលជាខ្សែភាពយន្តដ៏ល្បីមួយនៅក្នុងឆ្នាំ២០១៨ ដោយទទួលបានការសរសើរយ៉ាងច្រើនថាគួរឲ្យខ្លាចពីទស្សនិកជន។ បញ្ជាក់ផងដែរថាដោយសារតែខ្សែភាពយន្ត “Midsommar” នេះមានឈុតរន្ធត់ និងស្រៀវឆ្អឹងខ្នងដូច្នេះហើយហាមមិនឲ្យទស្សនិកជនដែលមានអាយុក្រោម១៨ ឆ្នាំទស្សនានោះទេ។ កុំភ្លេចមកស្វែងរកបន្ថែមពីខ្សែភាពយន្តនេះដែលមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តហើយ!

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។