ព័ត៌មានកំសាន្ត ៖ ក្រោយពីកីឡាករជម្រើសជាតិ លោក chanathip songkrasin បានលុតជង្គង់សូមនាង Phitchanat Sakhakon ដែលជាមិត្តស្រីរៀបការ នាងក៏យល់ព្រមតាមសំណើររបស់មិត្តប្រុស ហើយក៏កំណត់ថ្ងៃរៀបការនៅឆ្នាំក្រោយ ។
ហើយកាលពីថ្ងៃទី ០៤ ខែមីនា នាង Phitchanat Sakhakon បានចូលរួមពិធីមង្គលការមិត្តជិតដិតរបស់ខ្លួន គឺនាង kanomsompond ដែលមានស្វាមីជាសេដ្ឋីថែមទៀតផង ។ នៅក្នុងថ្ងៃមង្គលការនោះ តារាសម្តែងស្រីនាង Phitchanat Sakhakon ក៏ទទួលបានបាច់ផ្កាដែលក្រមុំបានបោះ ។ ដោយយោងតាមភ័ស្តុងតាងទាំងនេះ ពិតជាអស្ចារ្យខ្លាំងណាស់ ជិតដល់វេនរៀបការខ្លួនឯងហើយ ស្រាប់តែទទួលបានបាច់ផ្កាពីកូនក្រមុំទៀត ។
គួរបញ្ជាក់ឲ្យដឹងថា នាង Phitchanat Sakhakon ច្រើនជាង លោក chanathip songkrasin ដែលជាគូដណ្តឹងដល់ទៅជាង ១០ ឆ្នាំឯណោះ ប៉ុន្តែអ្វីដែលសំខាន់ អ្នកទាំង ២ ស្រលាញ់គ្នាខ្លាំងណាស់ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar