ព័ត៌មានកំសាន្ត ៖ ក្រោយពីក្រុមការងាររបសប្រធានវិទ្យុ លោក អាចារ្យអេ បាននាំគ្នាស្រាតខោប្រុសដើម្បីពាក់ស្រោមសាហាវ ដើម្បីចង់សម្តែងអំពីរឿងពាក់ស្រោម រហូតបង្កឡើងឲ្យមាននូវការរិះគន់រាប់មិនអស់ពីសំណាក់អ្នកនិយមលេងអឺនធឺណិតយ៉ាងច្រើន ដូច្នេះហើយទើបតារាហ្វេសប៊ុក លោក រាជបុត្រ សូរ្យកាយ សម្តែងការមិនពេញចិត្ត ។
កាលពីប៉ុន្មានថ្ងៃកន្លងផុតទៅ បន្ទាប់ពីមានការរិះគន់យ៉ាងច្រើនលើសលប់ ក៏ធ្វើឲ្យ លោក អាចារ្យអេ សម្រេចចិត្តចេញវីដេអូដើម្បីធ្វើការបកស្រាយប្រាប់មហាជនឲ្យបានដឹង និងយល់ឲ្យកាន់តែច្បាស់អំពីវីដេអូដែលនាំគ្នាស្រាតខោប្រុសដើម្បីពាក់ស្រោមនោះ ។ នៅក្នុងនោះផងដែរ ក៏បានធ្វើឲ្យលោក រាជបុត្រ សូរ្យកាយ សម្តែងការមិនពេញចិត្តចំពោះលោកអាចារ្យអេជាប្រធានបានចេញវីដេអូបកស្រាយរហូតដល់ថ្នាក់ Live វីដេអូ ប្រហែលជាជាង ២០ នាទី ដើម្បីបញ្ចេញផ្ទាល់ខ្លួនដែលលោកកំពុងតែគិត ។
ដូច្នេះហើយសូមទៅស្តាប់ពាក្យពេជន៍របស់លោក រាជបុត្រ សូរ្យកាយ នៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕
ដោយ ៖ គន្ធា
ប្រភព ៖ FB