CamNews

ព័ត៌មានជាតិ 

លោកមេធាវី គួយ ធុនណា ទទួលបាន លិខិតព្រមាន ពីគណៈមេធាវី

ភ្នំពេញ៖ លោកមេធាវីថ្មីថ្មោង ដែលទើបលេចឈ្មោះ បោះសម្លេងនិងមានប្រភពចេញមកពី
សាស្ត្រាចារ្យផ្នែកច្បាប់ ត្រូវបានគណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលមានលោក
ប៊ុន ហ៊ុន ជាប្រធាន ព្រមាន ជាផ្លូវការលើកទី១ បន្ទាប់ពី សមាជិកគណៈមេធាវី១៧រូប បាន
ចុះហត្ថលេខាប្តឹង និងកោះហៅទៅចោទសួរ ដេញដោល នៅការិយាល័យ គណៈមេធាវី
កាលពីថ្មីៗនេះ ទាក់ទិនទៅនឹង ការចុះផ្សាយរឿងក្តី លើទំព័រសារព័ត៌មាននានា ដែលរំលោភ
លើ ក្រមសីលធម៌មេធាវី ។ 

យោងតាមគេហទំព័រ គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចុះផ្សាយកាលពី
ថ្ងៃអង្គារ ទី៥ ខែកុម្ភៈ ឆ្នាំ២០១៣បានឲ្យដឹងថា គណៈមេធាវី បានចេញលិខិត ព្រមានដល់
មេធាវី គួយ ធុនណា ដោយលើក ឡើងថា បានរំលោភលើមាត្រា ១៥នៃក្រមសីលធម៌
មេធាវី ក្នុងការចុះផ្សាយ ព័ត៌មានផ្សេងៗ នៅតាមទំព័រ សារព័ត៌មាន ។

ដោយឡែកគេមិនទាន់បានឃើញគណៈមេធាវី ឬក៏សមាជិកក្រុមប្រឹក្សា គណៈមេធាវីព្រមាន
មេធាវីដទៃទៀតនៅ ឡើយទេខណៈដែលគេសង្កេតឃើញមេធាវីដទៃទៀត ខ្លះត្រូវបានសារ
ព័ត៌មានសម្ភាសន៍ ឬចុះផ្សាយពីទេព កោសល្យ និងស្នាដៃព្រមទាំងការផ្សព្វផ្សាយតាមវិទ្យុនិង
ទូរទស្សន៍ ។ មជ្ឈដ្ឋានខ្លះបាននិយាយថា តើគណៈមេធាវី ឬសមាជិក ក្រុមប្រឹក្សាគណៈមេធាវី
ហ៊ានកោះហៅឬព្រមានដូចករណី លោកមេធាវី មាត់ដាចចិត្តហ៊ាន គួយ ធុនណា ដែរឬយ៉ាង
ណា ? តែយ៉ាងណាក៏ដោយ មេធាវីនៅប្រទេសកម្ពុជាសព្វថ្ងៃមានការយល់ដឹង ផ្នែកច្បាប់
បានច្រើនព្រមទាំងជួយការពារ ប្រជាពលរដ្ឋដែលមានបញ្ហាខាងផ្លូវច្បាប់ ហើយពេលខ្លះពួក
គេ មិនយកកម្រៃ ថែមទៀតផង ប្រសិនបើជាអ្នកក្រីក្រ។ នេះចាត់ទុកថា មេធាវីកូនខ្មែរបាន
ចូលរួមជួយ សង្គមជាតិ ។

ខាងក្រោមនេះជាលិខិត ព្រមានរបស់គណៈមេធាវី ដែលគេហទំព័រព័ត៌មានដើមអម្ពិល ដ៏ដូច
ជា កាសែតដើមអម្ពិល ចុះផ្សាយទាំងស្រុង:

Photo by DAP-News

មេធាវីមាត់ដាច ចិត្តហ៊ានតែម៉ឺងម៉ាត់

Photo by DAP-NEWS

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ