បន្ទាយមានជ័យៈ ជនជាតិនេប៉ាល់ម្នាក់ ត្រូវជនជាតិម៉ាឡេស៊ី វាយសម្លាប់នៅ អាគារស្នាក់ នៅ
កាស៊ីណូ ហ្គ្រេនដាយ មិនស៊ីធី ក្នុងភូមិប៉ោយប៉ែត សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
កាលពីវេលា ម៉ោង១ទៀបភ្លឺ ចូលព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៣ ។
ប្រភពពីសមត្ថកិច្ចនគរបាល បានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេដឹងថា គាត់គឺជាប្រធាន ផ្នែក
គ្រប់គ្រប់ការ ម៉េរ៉ាសុវត្ថិភាព នៅកាស៊ីណូហ្គ្រេនដាយមិនស៊ីធី ។មុនពេលកើតហេតុ ជនរងគ្រោះ
ត្រូវបាន ជនជាតិម៉ាឡេស៊ី ០២នាក់វាយ នៅអាគារB9 ដែលជាអាគារស្នាក់នៅរបស់បុគ្គលិកជន
បរទេស របស់ ក្រុមហ៊ុនកាស៊ីណូខាងលើ ក្រោយកើតហេតុជនរងគ្រោះ ត្រូវាបានគេបញ្ជូនតាម
រថយន្ត ទៅសង្គ្រោះនៅគ្លីនិកឯកជន មួយឈ្មោះនគរាជ តែដោយរបួសរបស់ ជនរងគ្រោះធ្ងន់ធ្ងរ
ពេក ក៏បញ្ជូនទៅមន្ទីរពេទ្យបង្អែកដីថ្មីក្រុងប៉ោយប៉ែត ហើយពេទ្យ នៅទីនោះ ឃើញធ្ងន់ធ្ងរក៏បាន
បញ្ជូនបន្តទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុន ស្រុកមង្គលបុរី ជនរងគ្រោះក៏ បានស្លាប់បាត់បង់ជីវិត
នៅទីនោះតែម្តង។ ក្រោយមកនៅម៉ោង៤ទាបភ្លឺ សពជនរងគ្រោះត្រូវបាន គេបញ្ជូនយកទៅតំកល់
នៅមន្ទីរពេទ្យដីថ្មីវិញ ។
ជុំវិញការស្លាប់របស់ជនរងគ្រោះ ខាងលើ ពុំទាន់មានសមត្ថកិច្ច ឬប្រភព ណាមួយហ៊ានបញ្ជាក់
ប្រាប់ពីមូល ហេតុច្បាស់លាស់ថា ជនរងគ្រោះនិងជនល្មើសមានទំនាស់អ្វីទើបឈានដល់ការ
សម្លាប់គ្នានេះនៅឡើយទេ។
រហូតមកដល់ម៉ោង9ព្រឹកនេះ មានសមត្ថកិច្ចនគរបាល និង អ ហ ក្រុងប៉ោយប៉ែត ជាច្រើនកំពុងធ្វើ
កោសល្យវិច្ច័យ លើសាកសព។ចំណែកជនដៃដល់ពេលនេះកំពុងខ្លួន សមត្ថកិច្ចកំពុងតាមចាប់ខ្លួន៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល