CamNews

ព័ត៌មានជាតិ 

ស្ត្រីម្នាក់បើក រថយន្តទាំងស្រវឹង ទៅបុកម៉ូតូអូសរទេះលក់ត្រីអាំង ពេលសមត្ថកិច្ច ចាប់បានជេរសមត្ថកិច្ច

ភ្នំពេញ ៖ ស្រ្តីម្នាក់ស្រវឹង ស្រាជោកជាំ កាលពីយប់មិញ បើករថយន្តបុកម៉ូតូ អូសរទះ លក់ត្រីអាំង តាំងពីជិតព្រលាន យន្តហោះ អន្តរជាតិ ភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ ហើយព្យាយាម បើករថយន្តរត់គេច រហូត ដល់ ស្តុបផ្សារ ដីហុយ ខណ្ឌសែនសុខ ក៏ចាប់បាន តែស្រ្តីស្រវឹងស្រាជោកជាំខាងលើ មិនព្រមចុះពីលើរថយន្ត មកធ្វើការ ដោះស្រាយ ជាមួយជនរងគ្រោះទេ បែរជាអង្គុយនៅក្នុង រថយន្តជេរប្រមាថ មកលើសមត្ថកិច្ច យ៉ាងចាស់មាត់ រហូតដល់សមត្ថកិច្ចទ្រាំមិនបាន ក៏ចាប់វាយខ្នោះ យកទៅវាស់ជាតិអាល់កុល នឹងឃុំខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ។

 

...

Posted by TVFB on Wednesday, 20 May 2015

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Social News Cambodia PP