CamNews

ទេសចរណ៍ 

ទៅលេងប្រាសាទបឹងមាលា សៀមរាប


ប្រាសាទបឹងមាលាជាប្រាសាទបុរាណដែលបានសាងសង់ឡើងនៅសតវត្សទី ១២ ដោយ
ព្រះបាទសូរ្យវរ្ម័នទី២ ក្រោមរចនាបថ ប្រាសាទអង្គរវត្ត សំរាប់ឧទ្ទិសដល់សាសនាហិណ្ឌូ។

ប្រាសាទនេះមានទីតាំងនៅភាគខាងកើតប្រាសាទអង្គរវត្តចំងាយ ៤០ km តាមផ្លូវទៅប្រាសាទ
បន្ទាយស្រី ប៉ុន្តែជិតជាង២km រូចបត់ស្តាំបន្តដំណើរទៅមុខទៀតរហូតឃើញផ្លូវអក្សរ T រួចបត់
ឆ្វេងបន្តតំណើររហូតដល់ឃើញច្រកទ្វាខាងត្បូងរបស់ប្រសាទនេះ។

បើលោកអ្នកពិបាកយល់   លោកអ្នកក៏អាចចេញដំណើរពីផ្សារដំដែកទៅត្រង់រហូតចំងាយ
ប្រហែល ៣៥km រូចលោកអ្នកនឹងឃើញប្រាសាទនេះនៅខាងឆ្វេងដៃដូចគ្នាតែម្តង។

ប្រាសាទបឹងមាលា   ត្រូវបានទទួលរងការខូចខាតច្រើនទៅហើយ    ប៉ុន្តែរចនាបទដ៏ស្រស់
ស្អាត និងការអភិរក្សសង់ស្ពានឈើសម្រាប់ភ្ញៀវទេសចរងាយស្រួលដើរចូលទស្សនាមើល
ប្រាសាទ បានធ្វើឲ្យលោកអ្នកសប្បាយរីករាយ ធូរស្បើយពីកង្វល់ និងបានឃើញយល់ដឹងពី
សិល្បៈវប្បធម៌ដ៏ល្អរបស់ខ្មែរដែលពុំអាចកាត់ថ្លៃបាន៕

ដោយ៖ មិនា
ប្រភព៖ tourismcam


Tags: temple Siem Reap