កំសាន្ត ៖ សម្រាប់ភ្ញៀវទេសចរណ៍ទាំងក្នុងនិងក្រៅប្រទេស ដែលបានមកកាន់ទឹកដីខេត្តសៀមរាបតែងតែកោតសរសើរមិនដាច់ពីមាត់ថា ស្រស់ស្អាតខ្លាំងណាស់ និងថា អង្គរធំ អង្គរតូច និងប្រាសាទបន្ទាយស្រីជាដើម ព្រមទាំងនៅមានប្រាសាទជាច្រើនទៀត ។
នៅក្នុងនេះផងដែរ យើងបានលើកយកទិដ្ឋភាពខ្លះៗនៅប្រាសាទបន្ទាយស្រីក្នុងថ្ងៃចូលឆ្នាំប្រពៃណីខ្មែរយើង ដែលទើបតែកន្លងផុតទៅ ពិតជាឃើញមានភ្ញៀវទេសជាតិនិងអន្តរជាតិចូលទស្សនាយ៉ាងច្រើនកុះករពិតមែន ។ ជាងនេះទៅទៀតយើងក៏ចាប់អារម្មណ៍ឃើញក្បាច់រចនាស្អាតៗនៅលើជញ្ជាំងប្រាសាទយ៉ាងប្រណិត ។ តោះកុំឲ្យខាតពេលយូរទៅទស្សនាទេសភាពដ៏ស្រ់សស្អាត នៅទឹកដីខេត្តសៀមរាប ប្រាសាទបន្ទាយស្រីជាមួយ Camnews ទាំងអស់គ្នា ៕
ដោយ ៖ គន្ធា