(ភ្នំពេញ)៖ កម្មវិធី «CAMBODIAN IDOL» រដូវកាលទី២ បានឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រហើយ (FINAL) នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ ខណៈដែលបេក្ខជន-បេក្ខនារី ចុងក្រោយមានចំនួន៣នាក់ នឹងធ្វើការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ក្នុងកម្មវិធីលំដាប់ពិភពលោក ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់ទស្សនិកជន តាំងពីវគ្គដំបូងមក។
បេក្ខជន-បេក្ខនារី ដែលមានវាសនា និងសមត្ថភាពល្អឥតខ្ចោះ ចំនួន៣រូប ត្រូវប្រកួតប្រជែង មានដូចជា កញ្ញា ហ៊ិន លីដា ,លោក នួន សុធារ័ក្ស និងកញ្ញា ឈិន ម៉ានិច្ច នឹងត្រូវបានដឹងពីជោគវាសនា របស់ខ្លួន នៅរាត្រី ថ្ងៃទី២៥ ខែធ្នូនេះ ក្រោមការបោះឆ្នោតពីសំណាក់អ្នកគាំទ្រ ទៅលើទេពកោសល្យ និងសមត្ថភាពដែលខ្លួនត្រូវបញ្ចេញ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។
សូមចូលរួមទស្សនា និងផ្ដល់ជាកម្លាំងចិត្ត ដល់បេក្ខជន-បេក្ខនារី ទាំង៣រូបខាងលើ ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក «CAMBODIAN IDOL» រដូវកាលទី២ វគ្គផ្តាច់ព្រ័ត្រ ឲ្យបានច្រើនកុះករ ដើម្បីលើកស្ទួយវិស័យសិល្បៈខ្មែរ ឲ្យកាន់តែរីកចម្រើន និងបានរកឃើញអ្នកដែលមានសមត្ថភាព ពិតប្រាកដ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង
តារាសម្ដែងរូបសង្ហា ជា លាងឈែ ថ្មីៗនេះកំពុងតែទទួលបានការគ្រាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ
នេះហើយជាមូលហេតុដែលបណ្តាលឲ្យ ខេមរៈ ស្រីពៅ ទទួលមរណភាព
ផ្អើល! ភរិយាស្របច្បាប់ម្ចាស់ផលិតកម្ម LD Picture ប្រកាសថា សាឡាត់ ស្រីឡាង កំពុងទាក់ទងស្វាមីរបស់ខ្លួន
រៀបការហើយជាង ១០ ឆ្នាំក៏ពិតមែន ប៉ុន្តែប្តីប្រពន្ធមួយគូនេះមិនទាន់ចង់មានកូនព្រោះហេតុផលមួយ
មិនត្រឹមតែទារសំណង ១០ មុឺនដុល្លារពីប្រពន្ធដើមទេ តែ សាឡាត់ ស្រីឡាង ថែមទាំងធ្វើទាមទារឲ្យ....