ក្រោយពីបានចេញនូវខ្សែភាពយន្តដ៏រន្ធត់ IT: Chapter Two កាលពីប៉ុន្មានខែមុនរូចមក Warner Bros. បានបញ្ចេញនូវស្នាដៃថ្មីមួយទៀត ដែលដកស្រង់ពីសៀវភៅរបស់អ្នកនិពន្ធដ៏ល្បីល្បាញលោក Stephen King ក្រោមចំណងជើងថា Doctor Sleep។
សម្រាប់ប្រិយមិត្តដែលជាហ្វេនរបស់លោក Stephen King ប្រាកដជាធ្លាប់បានដឹងពីខ្សែភាពយន្តមួយដែលមានចំណងជើងថា The Shining ជាក់ជាមិនខាន។ ដោយខ្សែភាពយន្ត Doctor Sleep ជាខ្សែភាពយន្តដែលបង្ហាញពីការវល់ត្រលប់មកវិញបន្ទាប់ពីជាង 40ឆ្នាំក្រោយរបស់ The Shining។ ទោះបីជាខ្សែភាពយន្តទាំងពីរនេះមានការពាក់ពន្ធគ្នារវាងសាច់រឿង និងអតីតកាលរបស់តួអង្គក៏ដោយតែខ្សែភាពយន្ត Doctor Sleep ជាខ្សែភាពយន្តមួយដែលលោកអ្នកមិនធ្លាប់ទស្សនា The Shining ក៏អាចទស្សនាបានដោយមិនពិបាកក្នុងការចាប់យកសាច់រឿងនោះឡើយ។
ដូចជាបានបញ្ជាក់នៅខាងលើ Doctor Sleep នឹងកើតឡើង 40ឆ្នាំក្រោយពីហេតុការណ៍ដ៏រន្ធត់ និងតក់ស្លត់នៅក្នុងរឿង The Shining។ ដោយខ្សែភាពយន្តនេះមិនត្រឹមតែជាខ្សែភាពយន្តរន្ធត់ ឬវេទមន្ដធម្មតានោះឡើយ គឺវាលើសពីអ្វីៗដែលទស្សនិកជកធ្លាប់បានទស្សនាពីមុនមក។ ដើម្បីបញ្ចាក់ថាខ្សែភាពយន្តនេះនឹងរន្ធត់ ថប់ដង្ហើម និងព្រឺព្រួចកំរិតណានោះ គឺខ្សែភាពយន្ត Doctor Sleep បានផលិតដោយផលិតករដ៏ល្បីលោក Mike Flanagan ដោយលោកជាផលិតករដែលបានផលិតនូវខ្សែភាពយន្តរន្ធត់ល្បីៗជាច្រើនដូចជារឿង Hush និង Gerald’s Game ជាដើម។
ចង់ដឹងថាខ្សែភាពយន្ត Doctor Sleep រន្ធត់ និងថប់ដង្ហើមកំរិតណានោះ កុំភ្លេចអញ្ជើញទៅទស្សនាខ្សែភាពយន្តណេះនៅគ្រប់រោងភាពយន្តថ្ងៃនេះទាំងអស់គ្នា!
ទស្សនា Trailer នៅទីនេះ
ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។