CamNews

ព័ត៌មានជាតិ 

ស្ត្រីម្នាក់ឈឺពោះ ឆ្លងទន្លេ គ្រូពេទ្យ ព្យួរសេរ៉ូម ចាក់ថ្នាំ១ម្ជុល ដាច់ខ្យល់ស្លាប់ នៅក្នុងមន្ទីរពេទ្យ

ភ្នំពេញ៖ ស្ត្រីខ្មែរឥស្លាមម្នាក់ឈឺពោះ គ្រប់ខែឆ្លងទន្លេ បានដាច់ខ្យល់ ស្លាប់ភ្លាមៗ បន្ទាប់គ្រូពេទ្យម្នាក់នៅ មន្ទីរពេទ្យ គាំពារមាតា និងទារកហៅមន្ទីរពេទ្យ ជប៉ុន បង្កឲ្យមានការ ភ្ងាក់ផ្អើល នៅម៉ោង៥ល្ងាច ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងមន្ទីរពេទ្យ គាំពារមាតា និងទារក ស្ថិតក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ។

ប្តីរបស់ស្ត្រីរងគ្រោះបាត់បង់ជីវិត បាននិយាយប្រាប់ឲ្យដឹងថា រូបគាត់មានឈ្មោះ អែល ប្រាហ៊ីម អាយុ៤២ឆ្នាំ មុខរបររត់ម៉ូតូឌុប បានប្រាប់ឲ្យដឹងថា ប្រពន្ធរបស់គាត់មានឈ្មោះ ស៊ឹម រ៉ហ៉ីម៉ាស់ អាយុ៤១ឆ្នាំ មុខរបរលក់នំបញ្ចុក មានទីលំនៅភូមិ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ។

ប្តីរបស់ស្រ្តីដែលស្លាប់នេះបាននិយាយបន្តថា «នៅមុនពេលកើតហេតុ នៅម៉ោង៣រសៀលថ្ងៃកើតហេតុ ប្រពន្ធរបស់គាត់ បានមានអាការៈឈឺចុក សៀតក្នុងពោះ ព្រោះជិតដល់ថ្ងៃឆ្លងទន្លេ នៅសល់៣ថ្ងៃទៀតកើត រួចគាត់ជាប្តីបានដឹកតាមម៉ូតូទៅមណ្ឌលសុខភាព នរោត្តម រណរិទ្ធ ដែលនៅក្បែរនោះ ហើយគ្រូពេទ្យបានប្រាប់ថា ទៅមន្ទីរពេទ្យជប៉ុនវិញទៅព្រោះជាពេទ្យធំ។ ភ្លាមៗប្តីបាននាំប្រពន្ធទៅពេលទៅដល់មន្ទីរពេទ្យ ដោយពេទ្យ បានព្យួសេរ៉ូមឲ្យមួយផ្លោក តែទើបតែព្យួបានបន្តិចតែប៉ណ្តោះ និងចាក់ថ្នាំឲ្យមួយម្ជុល ពេលនោះគ្រូពេទ្យបាន ប្រាប់គាត់ដែលជាប្តីឲ្យទៅបង់លុយថ្លៃសេវា ចំនួន២១ម៉ឺនរៀល លុះគាត់ត្រលប់មកវិញ មិនបានប៉ុន្មាននាទីផង ស្រាប់តែប្រពន្ធរបស់គាត់ប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង»។

បន្ទាប់មកគ្រូពេទ្យ ប្រាប់ថា ប្រពន្ធគាត់ស្លាប់ហើយ រួចបានប្រគល់លុយសេវា ២១ម៉ឺនឲ្យមកវិញ និងរៀបចំឡាន និងយកសពចេញយ៉ាងប្រញាប់ប្រញាល់ ពីព្រោះខ្លាច បែកធ្លាយព័ត៌មានខ្ចរខ្ចាយដល់អ្នកសារព័ត៌មាន។ ដោយសារបុរសជាប្តី គាត់រវល់តែភ័យតក់ស្លុត មិនគិតវែងឆ្ងាយក៏យល់ព្រម តាមពេទ្យដឹកសពប្រពន្ធត្រឡប់មកផ្ទះវិញ។

ជាចុងក្រោយបុរសជាប្តីស្រ្តីរងគ្រោះ បានសំណូមពរដល់អាជ្ញាធរដែលពាក់ព័ន្ធជួយរកយុត្តិធម៌ដល់ប្រពន្ធ និងកូនដែលស្លាប់នោះផង៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP