CamNews

តារា 

រឿងភាគទាំង ៤ ដែលត្រៀមនឹងចាក់បញ្ចាំង

ថៃ ៖ នៅក្នុងខែ មិថុនា​ ឆ្នាំ ២០១៨ នេះ មានរឿងភាគចំនួន ៤ ទៀតដែលត្រៀមនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ ។ ហើយរឿងទាំងនេះ សុទ្ធសឹងតែតារាល្បីៗជាអ្នកសម្តែងថែមទៀតផង ។

តោះកុំឲ្យខាតពេលយូរទៅទស្សនានៅខាងក្រោមទាំងអស់គ្នា ដើម្បីចង់ដឹងថា មានរឿងអ្វីខ្លះ ។

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

១. រឿង  Kham See Than Dorn

មានអ្នកគាំទ្រជាច្រើនកំពុងតែរង់ចាំរឿងភាគមួយនេះ ដែលសម្តែងដោយកំលោះសង្ហា លោក  Pope Thanawat និងស្រីស្អាតកូនកាត់នាង Chippy Sirin ។

២. រឿង My Hero Series: Montra Lai Hong

រឿងនេះសម្តែងដោយលោក Great Warintorn និងនាង Saimai Maneerat ។ ហើយរឿងនេះនឹងចាក់បញ្ចាំងបន្ទាប់ពីរឿង My Hero: Matuphoom Haeng Haujai  ត្រូវបានបញ្ចប់ ។

៣. រឿង Prakasit Kammathep

រឿងនេះសម្តែងដោយបុរសសង្ហាលោក Toey Pongsakorn និងនាង Namtarn Pichukkana ។ ហើយនេះគឺជាលើកទីមួយហើយដែលតារាសម្តែងថៃទាំងពីរដួងនេះសម្តែងជាគូជាមួយគ្នា ។

៤. រឿង Petch Roy Rak

រឿងនេះសម្តែងដោយ Big M Likit​ ​និង Green Atsadaporn ។ រឿងនេះចាក់បញាំងថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០១៨ នៅលើស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៧ របស់ប្រទេសថៃ បន្ទាប់ពីរឿង “Sampatan Hujai” ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate