CamNews

ព័ត៌មានជាតិ 

ប្តី-ប្រពន្ឋ ឈ្លោះគ្នាពីយប់ ព្រឹកឡើង ឃើញប្តីចងក សម្លាប់ខ្លួន

ភ្នំពេញ : មន្រ្តីក្រសួងការងារ ម្នាក់ ត្រូវបានក្រុមគ្រួសារ ប្រទះឃើញចងក ធ្វើអត្តឃាត នៅក្នុង
បន្ទប់ដេក នាវេលាម៉ោង ៥ភ្លឺ ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០១៣ ស្ថិតក្នុងភូមិគ្រឹះមួយកន្លែង លេខ ១២
តាមបណ្តោយផ្លូវ ៤២៦ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ។

សាច់ញាតិជនរងគ្រោះ បាននិយាយថា មូលហេតុ ឈានដល់ការ ធ្វើអត្តឃាត បែបនេះ នៅយប់
កើតហេតុ ជនរងគ្រោះ បានឈ្លោះគ្នា ជាមួយប្រពន្ឋ ពីរឿងលុយកាក់ ទ្រព្យសម្បត្តិ លុះព្រឹកឡើង
ស្រាប់តែឃើញជនរង គ្រោះចងក នៅក្នុងបន្ទប់ដេក មិនដឹងពីពេលណានោះទេ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ទួលទំពូង២ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ថៅ សុខរី អាយុ ៤៧ ឆ្នាំ
ស្នាក់ផ្ទះកើតហេតុ ជាមន្រ្តីក្រសួងការងារ ។

ក្រោយសមត្ថកិច្ច ធ្វើកោសល្យវិច័្ឆយរូច សពត្រូវបាន ក្រុមគ្រួសារ យកទៅធ្វើ បុណ្យតាមប្រពៃណី
នៅវត្តទួលទំពូង៕

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ