CamNews

អ្នកគិតយ៉ាងណា ពីអត្ថប្រយោជន៍ ដែលបានពី Casino នៅកម្ពុជា?


បើនិយាយអោយស្រួលស្ដាប់ វិស័យល្បែងស៊ីសង នៅអាស៊ីកំពុងតែរីកដុះដាលយ៉ាងឆាប់រហ័ស
នៅ Macau និង Singapore គឺជាទីកន្លែងដែលមាន Casino រីកលូតលាស់នឹងពេញនិយមជាងគេ
សម្រាប់អ្នកដែលចង់មករកទេសចរណ៍បែបល្បែងស៊ីសង។ ហើយក្រលេកមកមើលកម្ពុជាក៏ជា
ប្រទេសមួយដែលទាញយកចំណូលពីទេសចរណ៍ល្បែងស៊ីសងនេះផងដែរ។ នៅរាជធានីភ្នំពេញ
NagaCorp គឺជាក្រុមហ៊ុនធំតែមួយគត់ដែលមានអាជ្ញាបណ្ណក្នុងការប្រកបសាជីវកម្មល្បែងស៊ីសង
ហើយក្នុងនោះគេឃើញមានក្រុមហ៊ុនដទៃទៀតផងដែរដែលកំពុងតែផ្ដល់សេវាកម្មនេះដោយ
ឋិតក្រោមច្បាប់នៅតាមបណ្ដោយព្រំដែនដូចជាទីក្រុង បាវិត និងប៉ោយប៉ែតជាដើម។

នៅក្នុងប្រទេសថៃ និងវៀតណាមល្បែងស៊ីសងត្រូវបានគេហាមឃាត់ លើកលែងតែមានការលេង
តាម Internet និងនៅមានកន្លែងដែលបើកខុសច្បាប់ប៉ុណ្ណោះ។ ហើយសម្រាប់អ្នកដែលរស់នៅក្នុង
ប្រទេសទាំង ២ នេះប្រសិនបើជាគេចង់លេងល្បែងពួកគេច្រើនតែធ្វើដំណើរមកកម្ពុជា ដើម្បីចូល
មកលេងនៅក្នុង Casino ដែលស្របច្បាប់។ បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បាន
អោយដឹងថាប្រជាជាតិ ៣ ដែលមកទស្សនាប្រទេសកម្ពុជាច្រើនបំផុតនោះគឺ វៀតណាម ចិន និង
កូរ៉េ យើងមិនដឹងច្បាស់ទេថាតើអ្នកទេសចរណ៍ទាំងនោះចង់មកមើលអង្គរវត្ត ឬចង់មកលេងល្បែង។

រាល់ Casino ស្របច្បាប់ដែលមាននៅប្រទេសកម្ពុជាសុទ្ធសឹងតែជា Casino ប្រណិតៗដូចជា Titan
King ដែលជា Casino តម្លៃ ១០០ លានដុល្លា ឋិតនៅទីក្រុង បាវិត លើដី ២ ហិកតាកន្លះ ជាមួយនឹង
បុគ្គលិកជាង ៦០០០ នាក់។ បើយើងសង្កេតមើលទៅឃើញថាវិស័យនេះក៏អាចទាក់ទាញភ្ញៀវចូល
មកទស្សនាកម្ពុជាបានមួយផ្នែកផងដែរ ក៏ដូចជាអាចផ្ដល់ការងារដល់ធនធានមនុស្សនៅកម្ពុជា
ហើយបើគិតតាមការវាយតម្លៃរបស់ក្រសួងទេសចរណ៍គេអាចប៉ាន់ប្រមាណបានថាក្នងុឆ្នាំ២០២០
ចំនួនអ្នកមកទស្សនាកម្ពុជាអាចកើនដល់ ៧ លាននាក់ក្នុងមួយឆ្នាំ។

ចុះលោកអ្នកវិញមានយោបលយ៉ាងណាដែរចំពោះការរីកលូតលាស់នៃវិស័យនេះ?

ប្រែសម្រួលដោយ៖ Blank
ប្រភពពី៖ Khmerbird 

 


Tags: Casino cambodia