CamNews

ព័ត៌មានជាតិ 

អគ្គិសនីកម្ពុជា ប្រកាសផ្ដល់ថាមពល បន្ថែម

-អគ្គិសនីកម្ពុជា អំពាវនាវឱ្យអតិថិជន ធំៗ ជួយប្រើម៉ាស៊ីនផ្ទាល់ខ្លួន

ភ្នំពេញ ៖ ដោយសារតែ ការប្រើប្រាស់ អគ្គិសនី មានការកើនឡើង នៅក្នុងរដូវក្ដៅ នាឆ្នាំនេះ
ស្របពេលដែលការ ផ្គត់ផ្គង់អគ្គិ សនី មិនទាន់បានគ្រប់គ្រាន់តាមតម្រូវការ របស់អតិថិជន នៅ
ក្នុងរាជធានីភ្នំពេញ ទី រួមខេត្ដកណ្ដាល និងទីរួមខេត្ដកំពង់ស្ពឺ ហើយធ្វើឱ្យអតិថិជនពេលខ្លះ ក្ដៅ
ក្រហាយ និងរិះគន់អាជ្ញាធរអគ្គិសនីនោះ អគ្គិសនី កម្ពុជា បានចេញសេចក្ដី ជូនដំណឹងរបស់ខ្លួន
ថ្មីមួយទៀត ដោយបញ្ជាក់ពីការបន្ថែម ថាមពលអគ្គិសនី ដល់អតិថិជន ដែលខ្វះ ខាតទាំងនេះ ។

សេចក្ដីជូនដំណឹង ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០១៣ ដោយលោក កែវ រតនៈ ប្រតិ ភូរាជរដ្ឋាភិបាល
កម្ពុជា ទទួល បន្ទុកជាអគ្គ នាយកអគ្គិសនីកម្ពុជា បានឱ្យដឹងថា ដោយ សារតែកំណើនសេដ្ឋកិច្ច
នៅក្នុងប្រទេស កម្ពុជា មាន ការកើនឡើង ហេតុដូច្នេះ ហើយ ការប្រើប្រាស់អគ្គិសនីមានកម្រិត
ខ្ពស់ ដែលធ្វើឱ្យការផ្គត់ផ្គង់ជួនបញ្ហាខ្វះ ខាតប្រភពយ៉ាងខ្លះ ។

លិខិតបានបន្ដថា ប្រទេសវៀតណាម បានលក់ថាមពលមកកម្ពុជា ត្រឹមតែ ១៧០ មេហ្គាវ៉ាត់
ប៉ុណ្ណោះក្នុងកម្រិត កិច្ចសន្យាកម្លាំង ២៥០ មេហ្គាវ៉ាត់ ដោយសារតែនៅវៀតណាម កំពុងតែ
ប្រឈមមុខ នឹងការខ្វះខាតប្រភព ដែល កំពុងតែកាត់ភ្លើង ដល់អតិថិជនរបស់ គេផងដែរ ប៉ុន្ដែ
បើទោះបីសភាពការដ៏ លំបាកនេះ ស្ថិតក្នុងរយៈពេល អន្ដរកាលដ៏ខ្លីប៉ុណ្ណោះ គឺចាប់ពីខែមិថុនា
ឆ្នាំ២០១៣ ខាងមុខនេះអគ្គិសនីកម្ពុជានឹងដាក់ឱ្យដំណើរ ការ រោងចក្រធ្យូងថ្មទី១ នៅក្រុងព្រះ
សីហនុ រួមជាមួយវារីអគ្គិសនីដែលមាន ស្រាប់ និងវារីអគ្គិសនីថ្មីមួយទៀត និងធ្វើ ឱ្យស្ថានភាព
ផ្គត់ផ្គង់ នៅរាជធានីភ្នំពេញ ក៏ដូចជាខេត្ដមួយចំនួន មានសភាពធូរស្រាល ឡើងវិញ ជាអតិប្បរ-
មា។

សេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេលអន្ដរកាលដ៏ខ្លី នេះ អគ្គិសនី
កម្ពុជាបាន និង កំពុងចាត់វិធាន ការមួយចំនួនបន្ថែម ដើម្បីបន្ថយនូវរយៈ ពេល នៃការកាច់ចរន្ដ
ដល់បណ្ដាលំនៅឋាន មានដូច ខាង ក្រោម ៖

ទី១-បង្កើនសមត្ថភាពផ្គត់ផ្គង់ ដោយ បន្ថែមរយៈពេលផលិតកម្ម ពី ៦ម៉ោង ទៅ ១១ ម៉ោង ចេញ
ពីវារីអគ្គិសនី ភ្នំកំចាយ និង ភ្នំគីរីរម្យ ដែលបានមកពីការខិតខំសន្សំ សំចៃ និងការប្រើប្រាស់ទឹក
ដោយមាន ប្រសិទ្ធិភាពក្នុង ពេលកន្លងមក ។ បន្ថែម ប្រភពផ្គត់ផ្គង់ថ្មី កម្លាំង ១៥មេហ្គាវ៉ាត់ ពី
ប្រទេសថៃ មកផ្គត់ផ្គង់នៅរាជធានីភ្នំពេញ ផ្លូវជាតិលេខ ៤ តំបន់ថ្នល់ទទឹង ហើយក្នុង រយៈពេល
២ឬ ៣ថ្ងៃខាងមុខនេះ នឹងអាច បង្កើនបាន ១០មេហ្គាវ៉ាត់ បន្ថែមទៀត ហើយនៅមុនចូលឆ្នាំខ្មែរ
ខាងមុខ អាច បន្ថែមបាន ១០មេហ្គាវ៉ាត់ទៀត ដែលបាន មកពីការធ្វើកិច្ច សហប្រតិបត្ដិការល្អ
ជាមួយប្រទេសជិតខាង និងការបញ្ចប់ គម្រោង វិនិយោគខ្សែពិសេសរបស់អគ្គិ សនីកម្ពុជា ។

ទី២-វិធានការបន្ថយ ការរអាក់រអួល ដល់អតិថិជន តាមលំនៅឋាន តាមរយៈការបង្កើនសមត្ថភាព
ផ្គត់ផ្គង់ ខាងលើពុំទាន់ អាចបំពេញតាមសេចក្ដីត្រូវការ ទាំងស្រុង បាន គឺអគ្គិសនីកម្ពុជានឹងចាត់
វិធានការ បន្ថែម ដល់អ្នក ប្រើប្រាស់ ។ ក្នុងនោះស្នើ ឱ្យអតិថិជនធំៗ ដែលមានម៉ាស៊ីនភ្លើងផ្ទាល់
ខ្លួន ឱ្យជួយប្រើប្រាស់ម៉ាស៊ីនទាំង នោះ ជំនួស ការប្រើប្រាស់ ប្រភពពីអគ្គិសនីកម្ពុជាក្នុង អំឡុង
ពេលតម្រូវការខ្ពស់ ចាប់ពីម៉ោង ៨ ព្រឹក រហូតដល់ម៉ោង ៩យប់ ដើម្បីបង្វែរ ថាមពលអគ្គិសនី
ដែលបានសន្សំសំចៃនេះ យកទៅផ្គត់ផ្គង់ ជូនបណ្ដាអតិថិជនតូចៗ ជា ពិសេស អតិថិជនលំនៅ
ឋាន ដែលពុំមាន ម៉ាស៊ីនភ្លើងផ្ទាល់ខ្លួន ។ ប៉ុន្ដែ វិធានការនេះ គឺអនុវត្ដក្នុងរយៈពេលខ្លី ចាប់ពីខែ
មេសា ដល់ខែឧសភា ឆ្នាំ ២០១៣ ប៉ុណ្ណោះ ។

ទន្ទឹមនឹងនេះ អគ្គិសនីកម្ពុជាក៏សំណូម ពរ និងធ្វើការអំពាវនាវដល់បណ្ដាអតិថិជន ទាំងអស់ មេត្ដា
ជួយសន្សំសំចៃ ដោយកាត់បន្ថយការប្រើប្រាស់ ថាមពលអគ្គិសនីដែលមិនចាំបាច់ ដើម្បីជួយចែក
រំលែកដល់បណ្ដា លំនៅឋាន ប្រជាពលរដ្ឋមួយចំនួនទៀត កំពុងរងនូវការអាក់ខាន ផ្គត់ផ្គង់ក្នុងអំ-
ឡុង ពេលខ្វះថាមពលអគ្គិសនី សម្រាប់រយៈ ពេលជិត ២ខែបន្ដទៀតនេះ ។

សេចក្ដីជូនដំណឹងខាងលើ បានបន្ដថា បើ ទោះបីវិធានការទាំងប៉ុន្មានខាងលើ ត្រូវ បានរៀបចំក៏
ដោយនោះ ប៉ុន្ដែ អគ្គិសនី កម្ពុជាមិនសង្ឃឹមថា នឹងជួយដោះស្រាយ បញ្ហាទាំងនេះ ឱ្យបានមួយ
រយភាគរយ ឡើយ ប៉ុន្ដែ នឹងជួយ កាត់បន្ថយរយៈពេល អាក់ខាន ក្នុងការផ្គត់ផ្គង់ដល់អតិថិជន
លំនៅឋានបានមួយភាគធំ រហូតដល់ឆមាស ទី២ ឆ្នាំ ២០១៣ ដែលពេលនោះអ្វីៗនឹងធូរ ស្រាល
ជាស្ថាពរ ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅ ជាយរាជធានីភ្នំពេញ ជាពិសេសម្ដុំចោមចៅ ខណ្ឌពោធិ៍
សែនជ័យ បាន ត្អូញត្អែរជារៀង រាល់ថ្ងៃ ចំពោះការដាច់ចរន្ដអគ្គិសនី ហើយ ដាច់មួយដងៗ មាន
រយៈពេលយូរទៀត ផង ៕

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ