CamNews

ព័ត៌មានជាតិ 

ម្តាយចិត្តអប្រិយ ប្រកាសរកប្តីមិនបាន បង្ហោះហ្វេសប៊ុកគំរាមសម្លាប់ទារិកា ជាកូនចោល

(កេនយ៉ា)​៖ ប៉ូលិសកេនយ៉ា បានបើកការស៊ើបអង្កេត បន្ទាប់ពីទទួលបានការរាយការណ៍ថា មានស្ត្រីម្នាក់គំរាមសម្លាប់ទារក ជាកូនរបស់ខ្លួន ព្រោះតែនាងមិនអាចស្វែងរក បុរសណាម្នាក់ មករៀបការជាមួយនាង​ ខណៈដែលនាងមានកូនម្នាក់ រួច​ទៅហើយ។

Jackline Jepng’eti​ch ជាម្តាយទារិកាម្នាក់ ហើយនាងបានបង្ហោះ រូបនៅលើហ្វេសប៊ុក ដែលក្នុងន័យគំរាមថា នឹងសម្លាប់កូនស្រីចោល ដើម្បីឲ្យខ្លួនគ្មានអ្វីជាប់ពាក់ព័ន្ធ ទើបអាចរៀបការ ជាមួយបុរសណា​ម្នាក់បាន។ ក្នុងសារលើគណនី បណ្តាញសង្គម របស់ស្ត្រីរូបនេះសរសេរថា «នរណានឹងព្រមរៀបការ ជាមួយនាងពេលដែលឃើញ មានកូនបែប​នេះ? នាងនឹងសម្លាប់កូនចោល» តែក្រោយមកក៏ប្តូរការ​បង្ហោះវិញថា « កំពុងតែគិតអ្វីឆ្កួតៗ»។

Xtian Dela គឺជាតារាហ្វេសប៊ុក ដ៏ល្បីម្នាក់បានព្យាយាមលួង​លោមស្រ្តី ជាម្តាយរូបនេះ កុំឲ្យគិតអីបែបហ្នឹង និងកំពុងចង់ជួយបំពេញបំណង នាងដែរ ព្រោះនាងបានឃើញ Jepng’etich បង្ហោះសារថា នាងពិតជាឯកាណាស់ និងកំពុងស្វែងរកបុរសម្នាក់ មករៀបការរួមរស់ជាមួយគ្នា អស់មួយជីវិត៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Strange news