ដាយណូស័រមួយ ត្រូវបានរកឃើញនូវក្នុងប្រទេសកាណាដា ក្រោយពីវាបានស្លាប់អស់រយៈពេល ១១០ លានឆ្នាំមុន។ National Geographic បានធ្វើការរាយការណ៍នូវលើការរកឃើញនេះកាលពីខែមិថុនា ហើយបានបង្កើតនូវរូបភាព 3D ដើម្បីសង្កេតមើលហ្វូស៊ីលរបស់ដាយណូស័រ ថាតើវានៅល្អកម្រិតណា ក្រោយពីរកឃើញនៅក្នុងទន្លេមួយ។
ការរកឃើញនេះ គឺនៅក្នុងឆ្នាំ ២០១១។ ចាប់តាំងពីពេលនោះមក អ្នកស្រាវជ្រាវបានកំណត់ថា ទ្រូងរបស់វាមានទម្ងន់ជិត ៣០០0 ផោន ដែលវាជាពូជដាយណូស័រថ្មី។
បើយោងតាម ការសិក្សាដែលចេញកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងកំណត់ត្រាជីវសាស្រ្ត វាត្រូវបានគេហៅថា Borealopelta markmitchelli។
អ្នកស្រាវជ្រាវបានកំណត់ឈ្មោះវាថា "borealis" (មានន័យថា «ខាងជើង» ព្រោះវាបានរកឃើញនៅកាណាដា) និង "pelta" (មានន័យថា «ខែល» ព្រោះទ្រូងវាដូចជាអាវក្រោះដ៏រឹងមាំមួយ)។ ចំណែកពាក្យ "Markmitchelli" គឺបានមកពីអ្នកបច្ចេកទេស Mark Mitchell នៅសារមន្ទី Royal Tyrrell ដែលបានចំណាយពេលជាច្រើនពាន់ម៉ោង ក្នុងការរៀបចំហ្វូស៊ីលដើម្បីរក្សាលក្ខណៈពិសេសៗ។
Mitchell បានប្រាប់ NatGeo ថា គាត់សប្បាយរីករាយយ៉ាងខ្លាំង នៅពេលឮឈ្មោះពូជដាយណូស័រថ្មីនោះ ៕
ប្រែសម្រួល៖ High
ប្រភព៖ mashable