CamNews

ព័ត៌មានជាតិ 

ក្មេងស្ទាវមួយក្រុម ផ្ទុះហឹង្សា ដាក់សមត្ថកិច្ច នៅពេលដែលឃាត់ម៉ូតូ គ្មានស្លាកលេខ

ភ្នំពេញ៖ ក្មេងស្ទាវមួយក្រុម ផ្ទុះហឹង្សាដាក់ កងកម្លាំងនគរបាល ខណ្ឌសែនសុខ ក្នុងនោះ មាន
ទាំងប្រធាន ប៉ុស្តិ៍ទឹកថ្លាផង ត្រូវ ក្មេងព្រួតវាយ ខណៈក្រុមសមត្ថកិច្ច បានឃាត់ម៉ូតូសេ១២៥ស៊េរី
២០១៣មួយគ្រឿង គ្មានស្លាកលេខ នឹងគ្មានលិខិតស្នាម ត្រឹមត្រូវ ។

ក្នុងហេតុការណ៍នេះ សមត្ថកិច្ច ក៍មិនបណ្ដោយ អោយពួកគេធ្វើតាមទំនើងទេ គឺប្រើច្បាប់ការពារ
ខ្លួន រហូតចាប់ក្មេង ស្ទាវដៃ ដល់០២នាក់ និងដកហូតម៉ូតូមួយគ្រឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌ
ដើម្បីចាត់ការ តាមច្បាប់ដុះក្អែលទំនើងចេញ។

ហេតុការណ៍នេះ ត្រូវគេរាយការណ៍មកថា បានកើតឡើង កាលពីវេលាម៉ោង០និង១០ នាទីរំលង
អធ្រាត ឈានចូលថ្ងៃទី២ ខែមិនា ឆ្នាំ២០១៣ នៅលើដងផ្លូវលេខ២៧១កែង និងផ្លូវលេខ២០០២
ស្ថិតក្នុងត្រពាំង ឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សេចក្ដីរាយការបញ្ជាក់ថា មុនកើតហេតុសមត្ថកិច្ច នគរបាលកំពុងត្រួតពិនិត្យ សន្ដិសុខលើ ដងផ្លូវ
ហើយនៅពេលនោះមាន ម៉ូតូសេ១២៥ស៊េរ២០១៣ ពណ៌ខ្មៅ ជិះគ្នា០២នាក់ ដោយ មិនស្លាក
លេខ ដោយមានការសង្ស័យសមត្ថកិច្ច បានឃាត់ ត្រួតពិនិត្យ ឃើញថា ម៉ូតូគ្មាន លិខិតស្នាម
ក៍តម្រូវ យកម៉ូតូនោះទៅ ខណ្ឌ។ សេចក្ដីរាយការណ៍បញ្ជាក់ទៀតថា គ្រាន់តែឭថាយកទៅខណ្ឌ
ស្រាប់តែទូរសព្ទ័ហៅបក្ខពួក របស់ព្រួកគេប្រមាណជិត២០នាក់ មកដល់ កន្លែងដែលសមត្ថកិច្ច
ឃាត់ ហើយ នាំគ្នា ប្រើហឹង្សា វាយតប់ លើសមត្ថកិច្ចក្នុងនោះ លោកប្រធានប៉ុស្ដិទឹកថ្លា ក៍ត្រូវ
ក្មេងស្ទាវវាយដែរ។ ដោយឃើញ ហេតុការណ៍ដូច្នេះសមត្ថកិច្ច បានបន្ថែមកម្លាំង រហូតព័ទ្ធ ចាប់
បាន០២នាក់ យកទៅអធិការ ដ្ឋាន ខណ្ឌដើម្បីចាត់កា តាមច្បាប់។

បច្ចុប្បន្នក្មេងស្ទាវ ទាំងកំពុងត្រូវបាន ឃាត់ខ្លួននៅឡើយ ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូន
តទៅសាលាដំបូងរាជ ធានីភ្នំពេញ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ