CamNews

តារា 

ឃ្លាំង ហ៊ួត​ ចេញមុខបកស្រាយក្រោយ រងកា​ររិះគន់ខ្លាំង រឿង​យួរ​ស្បែក​ជើង​ផ្ញើ ចន ច័ន្ទលក្ខិណា

ព័ត៌មានកំសាន្ត ៖ លោក ឃ្លាំង​ ហ៊ួត​ បានចេញ​មុខ​បកស្រាយ​​នៅ​រសៀល​នេះ បន្ទាប់​ពី​រង​ការ​រិះ​គន់​ថា​ លោក​ទិញ​ស្បែក​ជើង​តម្លៃ​ជាង​១​ពាន់​ដុល្លារ​ជា​ការ​ដូ​ឲ្យ​ ចន ច័ន្ទលក្ខិណា នោះ បាន​លុយ​ពី​ណា​ ដែល​តាម​ពិត​លុយ​ដែល​ប្រិយមិត្ត​ឃើញ​ក្នុង​វិក្កយបត្រ​ ជា​លុយ​អារ៉ាប់ ទើប​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ ។

នៅក្នុងផងដែរ លោក ឃ្លាំង​ ហ៊ួត ក៏បានលើកឡើងថា "ដល់កហើយខ្ញុំ ប្ដីចនច័ន្ទផ្ដាំទិញស្បែកជើងផ្ញើរប្រពន្ធជាកាដូចូលឆ្នាំខ្មែរ តំលៃក្នុងវិក័យប័ត្រគឺលុយអារ៉ាប់មិនមែនដុល្លាទេ យូស្បែកជើងមកហត់ចង់ងាប់ បែជាគេរិះគន់ខ្ញុំគ្មានប្រណី ។ ប្ដីចេញលុយ ប្រពន្ធអ្នកពាក់ ខ្ញុំអ្នកទិញហើយយួមកអោយគឺត្រូវបានមតិមួយចំនួនរិះគន់ខ្ញុំ ។ មុននិងpostមើលផងលោកអឺយលោក ងាប់គេងាប់អែងអស់ហើយ ។ ចាត់ទុកជាស៊យសំរាប់ឆ្នាំចាស់ទៅចោះ ៕"





ដោយ ៖ គន្ធា


ប្រភព ៖ KhliangHuot