ក្រុមហ៊ុនចិន GuangBo Group គ្រោងនឹងសាងសង់រោងចក្រផលិតសម្ភារសិក្សានៅកម្ពុជា វាជាការវិនិយោគមួយ ដែលទទួលបានការគាំទ្រពីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កម្ពុជា។
នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារជាមួយ លោក វ៉ាង លីពីង ប្រធានក្រុមហ៊ុន GuangBo Group និង លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានសម្តែងនូវការគាំទ្រដល់ផែនការវិនិយោគរបស់ក្រុមហ៊ុន GuangBo ហើយបានថ្លែងថា គោលនយោបាយគាំពារវិនិយោគិន របស់កម្ពុជាគឺជាហេតុផលដែលក្រុមហ៊ុនចិនបន្តបង្ហាញចំណាប់អារម្មណ៍នៅកម្ពុជា។
ប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៩ ផ្តល់ឲ្យវិនិយោគិននូវការលើកលែងពន្ធ ៩ ឆ្នាំលើពន្ធលើប្រាក់ចំណេញ។ អាចគ្រប់គ្រងភាគហ៊ុន ១០០ ភាគរយ និងឱកាសនាំចេញផលិតផលទៅកាន់ទីផ្សារតំបន់អាស៊ាន សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ក្រោមកម្មវិធីអនុគ្រោះពន្ធថែមទៀតផង ”។
លោករដ្ឋមន្រ្តីក៏បាននិយាយផងដែរថា «រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង លើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការកាត់បន្ថយសកម្មភាពការិយាធិបតេយ្យ ការសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត (ផ្លូវគមនាគមន៍ ព្រលានយន្តហោះ កំពង់ផែអន្តរជាតិ និងតំបន់សេដ្ឋកិច្ចពិសេស) ការបណ្តុះបណ្តាលធនធានមនុស្ស ការចងក្រង និងធ្វើវិសោធនកម្មច្បាប់ថ្មីៗ សំដៅគាំទ្រការអភិវឌ្ឍវិស័យឯកជន និងពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា»៕
ប្រភព ៖ khmertimes