ភ្នំពេញ៖ ម្ចាស់ម៉ូតូកង់បីម្នាក់ បានរងរបួសធ្ងន់ ដោយសារ តែមានរថយន្តកូរ៉ូឡា មួយគ្រឿង បាន
បើកបុក បណ្តាលឲ្យ ជនរងគ្រោះ ប៉ើងលើដំបូល រថយន្តកូរ៉ូឡា ហើយធ្លាក់ពីលើ រថយន្ត រួចក៏ត្រូវ
រថយន្ត មួយគ្រឿងទៀត កិនរងរបួសធ្ងន់ កាលពីវេលា ម៉ោង ប្រហែល១១យប់ថ្ងៃទី៧ ខែមីនា ឆ្នាំ
២០១៣ ស្ថិតនៅតាម បណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខ ប៉ុស្តិ៍នគរបាល
ស្រះចក ខណ្ឌដូនពេញ។
សេចក្តីរាយការណ៍ពី សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ខណៈជនរងគ្រោះ កំពុងបើកម៉ូតូកង់បី
ស្រាប់តែមាន រថយន្តកូរ៉ូឡា មួយគ្រឿង មកបុកពីក្រោយ បណ្តាលឲ្យ ជនរងគ្រោះ បានប៉ើង លើ
ដំបូងទៅលើ ដំបូងរថយន្ត ។
ភ្លាមៗនោះ រថយន្តកូរ៉ូ បានបើករត់ រួចក៏ធ្លាក់ជនរងគ្រោះ រួចក៏ត្រូវមួយគ្រឿងទៀតបុក និងកិនទៀត
បណ្តាល ឲ្យរងរបួសធ្ងន់ ។ យ៉ាងណាក៏ដោយ អ្នកបើករថយន្តបង្ក ខាងលើនេះ បានបើករត់ទៅដល់
ខណ្ឌទួលគោក រួចម្ចាស់រថយន្ត បានទុកចោល រត់គេចខ្លួនបាត់៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល