CamNews

ព័ត៌មានជាតិ 

សមត្ថកិច្ចបញ្ចេញ ប្រតិបត្ដិការចុះឆែក ឆេរលំនៅដ្ឋាន និងតាមចាប់ខ្លួន ជនជាតិចិន សង្ស័យរកស៊ីចាប់ជំរិត

-ជនជាតិចិន ៥០នាក់ ត្រូវបានចាប់ខ្លួន

ភ្នំពេញ ៖ កម្លាំងនគរបាល សន្ដិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ សហការជាមួយសមត្ថ កិច្ចមូលដ្ឋាន
បានបញ្ចេញប្រតិបត្ដិការជាបន្ដ បន្ទាប់ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៣ នេះ ដោយចុះទៅឆែក
ឆេរនិងតាមចាប់ខ្លួន ជនជាតិចិន ដែលគេសង្ស័យ ជាប់ពាក់ព័ន្ធ នឹងការចាប់ជំរិតតាមប្រព័ន្ធអ៊ិន
ធើណិត ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្ដិការខាងលើនេះបាន ធ្វើឡើងចំនួន៨
គោលដៅ ក្នុងរាជធានីភ្នំពេញ ស្ថិតនៅ ខណ្ឌមានជ័យ ខណ្ឌទួលគោក និងខណ្ឌឫស្សីកែវជាដើម។

ដោយឡែកនៅខណ្ឌទួលគោក កម្លាំង សមត្ថកិច្ច ដឹកនាំដោយព្រះរាជអាជ្ញារង គឺ ប៉ុណ្ណារ៉ា បានចុះ
ទៅឆែកឆេរទីតាំងផ្ទះលេខ ៤០C ផ្លូវលេខ៦០៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ខណៈដែល
ខណ្ឌឫស្សីកែវ ប្រតិបត្ដិការខាងលើនេះ បានធ្វើឡើងនៅសង្កាត់ជ្រោយចង្វារ ហើយនៅខណ្ឌមាន
ជ័យ បានធ្វើឡើងនៅសង្កាត់បឹងទំពុន។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ចំនួន៨ គោលដៅដែលសមត្ថ
កិច្ចកំពុងចុះឆែកឆេរ និងតាមចាប់ខ្លួនជនជាតិចិនទាំងនេះ បានធ្វើ ឡើងនៅក្នុងខណ្ឌទួលគោក
ចំនួន៤ ទីតាំង ក្នុងនោះសង្កាត់បឹងកក់ទី ចំនួន២ទីតាំង សង្កាត់បឹងកក់ទី១ ចំនួន១ទីតាំង នៅខណ្ឌ
ឫស្សីកែវចំនួនពីរទីតាំង និងខណ្ឌមានជ័យចំនួនពីរទីតាំង និងសង្កាត់ទឹកល្អក់ទី១ចំនួន១គោលដៅ។

សមត្ថកិច្ចបានបន្ដថា សម្រាប់ខណ្ឌទួល គោក ដែលធ្វើការចុះឆែកឆេរនៅផ្ទះលេខ ៥៩ ផ្លូវលេខ
៣១៣ សង្កាត់បឹងកក់ទី២ សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនចំនួន១១នាក់ ខណៈដែលខណ្ឌឫស្សីកែវ នៅសង្កាត់ជ្រោយចង្វារដឹកនាំដោយព្រះរាជអាជ្ញារង លី សុផាន់ណា សមត្ថកិច្ចឃាត់ខ្លួន ជនជាតិ
ចិន ចំនួនពីរនាក់ ដោយឡែកខណ្ឌមានជ័យ សមត្ថកិច្ចចាប់ខ្លួនបាន១៩នាក់ ។

យោងតាមប្រភពព័ត៌មានបានបន្ដថា ការចាប់ខ្លួនជនជាតិចិនទាំង១៩នាក់ ក្នុង នោះមានស្រីម្នាក់
ដែលដឹកនាំដោយព្រះ រាជអាជ្ញារង ជា ម៉េត បានធ្វើឡើងនៅភូមិ ចំរើនផល សង្កាត់បឹងទំពុន
ខណ្ឌមានជ័យ ដោយឡែកនៅភូមិសន្សំកុសលទី៣ សមត្ថ កិច្ចឆែកឆេររកមិនឃើញនោះឡើយ។

ជាមួយគ្នានេះ សមត្ថកិច្ចឲ្យដឹងថា សមត្ថកិច្ច បានបន្តទៅចុះឆែកឆេរនៅផ្ទះលេខ ១០២ ផ្លូវលេខ
២៦១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដោយឃាត់ខ្លួន ជនជាតិចិន បានចំនួន២៨នាក់ បន្ថែម
ទៀត ដូច្នេះសម្រាប់តួរលេខ ជាជំហានដំបូង សមត្ថកិច្ច បានឃាត់ខ្លួន ជនជាតិចិនចំនួន៥០នាក់
ក្នុងទាំង ៨គោលដៅ ខាងលើនេះ។

ជាមួយគ្នានេះសមត្ថកិច្ចបានដកហូតឧបករណ៍ប្រើប្រាស់ជាច្រើន ក្នុងការធ្វើសកម្មភាព៕

ប្រតិបត្តិការដែលធ្វើឡើងនៅក្នុងទឹកដីខណ្ឌមានជ័យ

ប្រតិបត្តិការដែលធ្វើឡើងនៅខណ្ឌទួលគោក

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ