CamNews

ទេសចរណ៍ 

សំណង់បុរាណចិន មានអាយុកាលជាង ៦០០ឆ្នាំ

ចិន៖ សំណង់អគារបុរាណជាច្រើន ស្ថិតនៅក្នុងភូមិ Banliang  ក្នុងទីក្រុង CHenzhou នៅ
ក្នុងខេត្ត Hunan គឺជាអគារបុរាណដ៏ចំណាស់មួយ ដែលមានអាយុកាលជាង ៦០០ឆ្នាំ។

សំណង់បុរាណទាំងនោះ គឺមានចំនួន  ៣៦០អគារ  ដែលគេបានកសាងឡើងក្នុងរាជវង្ស
Ming   ក្នុង​ឆ្នាំ ១៣៦៨ ដល់ ឆ្នាំ ១៦៤៤  និងនៅក្នុងរាជវង្ស Qing  ក្នុងឆ្នាំ ១៦៤៤ ដល់ ឆ្នាំ
១៩១១។

បច្ចុប្បន្ន រដ្ឋាភិបាលចិន កំពុងតែខិតខំ ថែរក្សា អគារបុរាណទាំងនេះ ដើម្បីធ្វើឱ្យតំបន់នេះ
ក្លាយទៅជា   កន្លែងទេសចរណ៍ដ៏ទាក់ទាញមួយ   សំរាប់ភ្ញៀវជាតិ   និងអន្តរជាតិចូលមក
ទស្សនា៕

ដោយ៖ វណ្ណៈ
ប្រភព៖ europe.chinadaily


Tags: China Travel