CamNews

ព័ត៌មានជាតិ 

សមត្ថកិច្ច បង្ក្រាបទីតាំងស្ដុក ស្បែកសត្វព្រៃ មួយកន្លែងនៅ សង្កាត់ទួលសង្កែ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះ ដែលដឹកនាំដោយ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ លោក ហោ លីណា និងមានការ ចូលរួមពីអង្គការ វាយអេដផងដែរ បានចុះបង្ក្រាប និងដកហូត ស្បែក សត្វ កាលពីព្រឹក ថ្ងៃទី៦ ខែ តុលា ឆ្នាំ២០១៤ នៅក្នុងភូមិគ្រឹះមួយ កន្លែងស្ថិត តាមបណ្ដោយផ្លូវ៥៩៨ ភូមិ ទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សី កែវ  ។

សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងនិងដីឡូត៍ដែលស្ដុក និងលាក់ទុកនូវស្បែកសត្វព្រៃ ខុស​ច្បាប់​ខាង​លើ​នេះ​ គឺជារបស់ជនជាតិចិន ដែលជួលស្នាក់ នៅនិងបង្កើត ជាសមាគមឈ្មោះសមា គមអភិវឌ្ឍន៍ ពាណិជ្ជកម្ម​ ស៊ីឈួនឈុង ឈីង កម្ពុជា  ។ ស្បែកសត្វព្រៃចម្រុះ ដែលត្រូវបានសមត្ថកិច្ច រួម​ជា​​មួយ​នឹង​អង្គការ​ ចុះធ្វើ ការបង្ក្រាបនិង ដកហូតមាន ស្បែក ខ្លារខិន៣ ខ្លារោមមាស ខ្លាធំ ស្បែកភេ ចំនួន១០ ក្រញាំ​​ជើងខ្លា៦ ស្បែកប្រើស ២ ក្រញាំជើងអក៥ ស្បែកខ្លាពពក១៩ រួមជាមួយនឹង ឆ្អឹងចម្រុះ៧ថង់ ហើយសត្វ ស្វា៣ សត្វអណ្ដើក៥ កន្ធាយ១ទម្ងន់១៦ គីឡូក្រាម  ។

ក្រោយពីការត្រួតពិនិត្យ និងដកហូត នូវវត្ថុតាងខាងលើនេះ បុរសជនជាតិ ចិន២នាក់ត្រូវបានហៅយក ទៅធ្វើការ សាកសួរពាក់ព័ន្ធ នឹងស្បែកសត្វព្រៃខាង លើនេះ ។

សមត្ថកិច្ចបានឲ្យដឹងបន្តថា ទីតាំងដីឡូត៍នោះត្រូវបាន ជួលឱ្យជនជាតិ ចិនអស់រយៈពេលជិត ២ឆ្នាំ​មក​ហើយ​ តែគេមិនដឹងថា ជនជាតិចិននេះរកស៊ី របរខុស ច្បាប់នោះឡើយ ។

ប្រភពខាងលើ បានឱ្យដឹងទៀតថា ចំពោះស្បែកសត្វទាំងអស់ គេមិនដឹងថា ជនជាតិចិននេះទិញពីណា នោះឡើយ ហើយគោលបំណងយកទៅណានោះទេ។ ប៉ុន្ដែចំពោះករណីខាងលើនេះសមត្ថកិច្ច ក៏ដូចជាជំនាញនឹងធ្វើការដេញដោល សួរនាំទៅលើជនជាតិចិន ទាំង២នាក់នេះ៕


ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social news PP Cambodia