CamNews

តារា 

ថាម៉េច អ្នកកីឡាកាសឈ្មោះល្បី លោក Jonh Cena ចាប់អារម្មណ៍តារាចម្រៀងកូរ៉េប្រុសរូបនេះ?

កំសាន្ត ៖ អ្នកកីឡាកាសដ៏ល្បីល្បាយម្នាក់គឺ លោក John Cena បានបង្ហោះរូបថតរបស់ J-Hope ដែលជាសមាជិករបស់ក្រុម BTS នៅលើគណនីអុិនស្រ្តាក្រាមផ្ទាល់ខ្លួន របស់លោក ។ 

ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍នោះគឺ នៅពីក្រោមឈ្មោះគណនីអុិនស្រ្តាក្រាមរបស់ លោក John Cena លោកបានសរសេរថា "ស្វាគមន៍មកកាន់គណនីអុិនស្រ្តាក្រាមរបស់ខ្ញុំ ហើយរូបថតទាំងនេះនឹងត្រូវបានបង្ហោះដោយមិនបាច់ ពន្យល់ឬរៀបរ៉ាប់អំពីអត្ថន័យរបស់វានោះទេ" ។ 

អ្វីដែលកាន់តែចាប់អារម្មណ៍នោះគឺ លោក​ John Cena ទើបតែធ្វើការ followed គណនី Twitter ផ្លូវការរបស់ BTS ទៀតផង ។ ប៉ុន្តែអ្វីដែលធ្វើឲ្យ Fans មានចម្ងល់នោះគឺថា ហេតុអ្វីបានជា លោក​ John Cena បង្ហោះរូបថតរបស់ លោក J-Hope​ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo