CamNews

តារា 

ទំនាក់ទំនង ពេជ្រ សូលីកា និងនីកូ កាន់តែធ្វើឲ្យហ្វេនសង្ស័យ!!

ភ្នំពេញ ៖ កាលពីថ្ងៃទី ២៣ ខែឧសភា កន្លងទៅនេះគឺជាថ្ងៃខួបកំណើតរបស់តារាចម្រៀងរូបសង្ហា លោក នីកូ ហើយអ្វីដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនោះគឺ តារាចម្រៀងស្រី កញ្ញា ពេជ្រ សូលីកា បានរៀបគម្រោងទៅបង្កការភ្ញាក់ផ្អើលដល់ម្ចាស់បទ​ "ថ្ងៃបែកគ្នា" ដល់កន្លែងថតតែម្តង ។ 

នៅក្នុងបណ្តាញសង្គម លោក នីកូ បានបង្ហោះរូបថតជាច្រើនសន្លឹក ជាមួយនិងដៃគូរបស់ខ្លួន ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "រៀងភាំងដែរថា អត់មានឈុតតួស្រីកាន់នំមកទេ នៅកន្លែងថតចឹងហ្មង anyway thank u bab" ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

ទាំងការថតរូប និងភាពផ្អែមល្អែមរវាង ពេជ្រ សូលីកា និងលោក នីកូ ពិតជាធ្វើឲ្យអ្នកគាំទ្រមានការសង្ស័យថា អ្នកទាំងពីរមានទំនាក់ទំនងលើសពីដៃគូចម្រៀង ។ ហើយប្រសិនបើនេះពិតមែន Fans ច្បាស់ជាគាំទ្រពេញទំហឹងព្រោះមួយគូនេះសាកសមគ្នាខ្លាំងណាស់ ៕




ដោយ ៖ គន្ធា


Tags: Nico Pich Solika