CamNews

កំសាន្ត 

ឱក សុគន្ធកញ្ញា លេងខ្លួនទាំងពរពោះ និងកាន់តែស្អាត

ពីមួយថ្ងៃទៅមួយថ្ងៃ កូនក្នុងផ្ទៃរបស់តារាចម្រៀងស្រីលំដាប់ជួរមុខគឺអ្នកនាង ឱក សុគន្ធកញ្ញាកាន់តែធំឡើង ខណៈពេលដែលការងារសិល្បៈជាច្រើន នាងមិនបោះបង់បាន ឬឈប់សម្រាកនោះឡើយ ពោលគឺរវល់សឹងគ្រប់ពេលតែម្តង។



ដោយឡែក កាលពីយប់មិញនេះ នៅក្នុងកម្មវិធី ប្រលងចម្រៀង X Factor បើងាកទៅមើលរូបសម្រស់របស់តារាស្រី ដែលជាគណកម្មកាគឺអ្នកនាង ឱក សុគន្ធកញ្ញា បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបាននាំគ្នាសរសើរពីរូបសម្រស់ដ៏ស្រស់ស្អាត របស់នាងគ្រប់គ្នាតែម្តង ដោយឃើញរូបនាងកាន់តែស្អាត ស្របពេលកំពុងពរពោះកូនក្នុងផ្ទៃ។



ដោយក្នុងនោះ នាងបានធ្វើការតុបតែងខ្លួន ក្នុងសម្លៀកបំពាក់ពណ៌សយ៉ាងប្លែក អមជាមួយនឹងគ្រឿងពេជ្រ តម្លៃថ្លៃពាក់នៅលើខ្លួន ដែលមើលទៅកាន់តែស្អាតប្លែកខ្លាំងឡើងគួរឲ្យចាប់អារម្មណ៍ ទោះបីជានាងកំពុងតែពរពោះបែបណាក្តី តែសម្រស់កាន់តែស្អាតជាងមុនទៅទៀត៕






អត្ថបទ៖ ចំរើន