រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រកាសថា កម្ពុជាមានបំណងទាក់ទាញភ្ញៀវទេសចរណ៍ជប៉ុន ជាង ៣០០ ០០០ នាក់ ក្នុងឆ្នាំ ២០២០។
ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានធ្វើឡើងនៅក្នុងពិធីបុណ្យប្រចាំឆ្នាំ ២០១៩ ដែលបានធ្វើឡើងនៅថ្ងៃទី ៣ ដល់ថ្ងៃទី ៤ ខែមេសា នៅក្នុងទីក្រុង តូក្យូ។ លោក ថោង ខុន រំពឹងថា ចំនួនកើនឡើងនៃភ្ញៀវទេសចរណ៍ជប៉ុន មកទស្សនាក្នុងប្រទេសកម្ពុជា គឺជាលទ្ឋផលនៃចំណងទំនាក់ទំនងមិត្តភាពដ៏រឹងមាំ នៃប្រទេសទាំងពីរ។
ក្នុងឆ្នាំ ២០១៩ កម្ពុជារំពឹងថានឹងទទួលបាន ភ្ញៀវទេសចរណ៍ជប៉ុន ២៣០០០០ នាក់។ លោក ជឿជាក់យ៉ាងមុតមាំថា ពិធីបុណ្យកម្ពុជា ឆ្នាំ ២០១៩ នេះ នឹងជួយផ្សព្វផ្សាយពី វប្បធម៌កម្ពុជា ប្រពៃណីទំនៀមទំលាប់ វិស័យសេដ្ឋកិច្ច និងសក្តានុពលទេសចរណ៍។
លោកក៏បានស្នើរសុំអោយមានការហោះហើរត្រង់បន្ថែមទៀតរវាងប្រទេសទាំងពីរ ជាពិសេសគឺទៅកាន់ខេត្តសៀមរាប ដែលជាទីតាំងនៃរមណីយដ្ឋានអង្គរបុរាណដែលបានចុះបញ្ជីដោយយូណេស្កូ ដែលមានសក្តានុពលទេសចរណ៍ខ្លាំង ជាងគេក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា កាលពីឆ្នាំ ២០១៨ ទេសចរណ៍អន្តរជាតិ ៦,២ លាននាក់បានមក ទស្សនាក្នុងប្រទេសកម្ពុជា ដែលបានកើនឡើង ចំនួន ១០,៧%។ ក្នុងនោះមាន ២១០.០០០ នាក់ជាជនជាតិជប៉ុនកើនឡើង ៣,៥% ពីមួយឆ្នាំទៅមួយឆ្នាំដែលធ្វើឲ្យប្រទេសជប៉ុនក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ១០ របស់ប្រទេសកម្ពុជា។
ក្នុងពិធីបុណ្យ កម្ពុជា ២០១៩ ផលិតផលកម្ពុជា ជាច្រើនត្រូវ បានដាក់ តាំងក្នុងនោះមានដូចជា ក្រមា អាហារ ជាដើម ដែលសរុបមាន ២៥០ស្តង់ ហើយបានទាក់ទាញអ្នកទស្សនា ១០០ ០០០នាក់។
លោក KENJI YAMADA អនុរដ្ឋមន្រ្តីក្រសួងការបរទេស បានលើកឡើងថា ប្រទេសជប៉ុននឹងជម្រុញអោយ អ្នកទេសចរណ៍ និងអ្នកវិនិយោគិ នអោយបានច្រើនថែមទៀតមកកាន់ប្រទេសកម្ពុជា ។
លោក YAMADA បានដកស្រង់សម្តីពី Facebook របស់ក្រសួងការ បរទេសជប៉ុនបានបញ្ជាក់ថា កម្ពុជាបច្ចុប្បន្នសំបូរកម្លាំងពលកម្មវ័យក្មេង។ ប្រទេសជប៉ុនប្តេជ្ញាថានឹងជម្រុញអោយមានការកើនឡើង ទាំងទេសចរជប៉ុន និងវិនិយោគិនជប៉ុនបន្ថែមទៀត។
កាលពីឆ្នាំ ២០១៦ ក្រុមហ៊ុន All Nippon Airway (ANA) បានបើកការហោះហើរត្រង់ពីអាកាសយានដ្ឋាន អន្តរជាតិ Narita ទីក្រុង Tokyo មកកាន់ព្រលានយន្តអន្តរជាតិភ្នំពេញ។
លោក Masahiro Imamura ប្រធានសមាគមមិត្តភាពជប៉ុន កម្ពុជា បាននិយាយថាទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពង្រឹងបន្ថែមទៀតបន្ទាប់ពីការបង្កើតជើងហោះហើរនេះ ៕