CamNews

ព័ត៌មានជាតិ 

ហួសចិត្ដ៖ ឃាត់ខ្លួន យុវជនម្នាក់ ក្រោយរំលោភ មិនបានសម្រេច

ភ្នំពេញ : យុវជនម្នាក់ ត្រូវជនរងគ្រោះ និងអ្នកភូមិចាប់វាយឡើងទ្រោមខ្លួន មុនបញ្ជូនទៅឲ្យសមត្ថកិច្ច បន្ទាប់ពីយុវជនរូបនេះ ផឹកស៊ីស្រវឹងដាប ហើយបានចូលស្ទាបអង្អែលទៅលើស្ត្រីរងគ្រោះ ដែលកំពុង ដេកក្នុងមុងជាមួយកូន តែត្រូវស្ត្រីរងគ្រោះដឹងខ្លួនទាន់ ខណ:ចាប់ប៉ះដៃជនសង្ស័យ មិនមែនជាប្តីរបស់ ខ្លួន ក៏ស្រែកផ្អើលឆោឡោឡើង  ។

ហេតុការណ៍រំលោភ មិនបានសម្រេចនេះ កើតឡើង កាលវេលាម៉ោង ២៤យប់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០១៤ ស្ថិតនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

អធិការរង ខណ្ឌច្បារអំពៅ លោក ម៉ៅ សឿត បានបញ្ជាក់ថា ជនសង្ស័យក្នុងករណី រំលោភមិនបាន សម្រេចឈ្មោះ សុខ រ៉ាវី អាយុ១៧ឆ្នាំ ស្នាក់នៅភូមិប្ញស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្ត កណ្តាល ។ ចំណែកស្ត្រីរងគ្រោះ ឈ្មោះ ឡាំ ចិន្តា អាយុ២៧ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ និងមានប្តី ព្រមទាំមានកូនប្រុសម្នាក់ផងដែរ ។

យោងតាមការរៀបរាប់ របស់ស្ត្រីរងគ្រោះ បាននិយាយថា តាំងពីព្រលប់ ខ្លួន និងប្តី ព្រមទាំងជន សង្ស័យ ក្រោយពីហូបបាយជាមួយគ្នារួច ប្តីខ្ញុំបានឡើងលើមករកកាហ្វេផឹក ចំណែកខ្ញុំ ក៏បានចូលដេក ក្នុងមុង លុះដល់ម៉ោងប្រហែល ១២យប់ ស្រាប់តែមានដៃរាវ លើខ្លួនប្រាណខ្ញុំ និងរកស្រាតខោខ្ញុំ ពេលនោះខ្ញុំក៏ចាប់ដៃដោយ ស្មានតែប្តី ប៉ុន្តែស្រាប់តែប៉ះចិញ្ចៀន ខ្ញុំក៏ស្រែកឆោឡោឡើង ពីព្រោះប្តី ខ្ញុំមិនពាក់ចិញ្ចៀនទេ ទើបដឹងថា ជាឈ្មោះ សុខ រ៉ាវី ហើយប្តីខ្ញុំក៏មកដល់ ឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនខ្លួន មកឃុំនៅអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ ការបន្តតាមនីតិវិធីច្បាប់ ៕




ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social news PP Cambodia