CamNews

តារា 

តាមពិតទៅស្រីស្អាត គង់ វង្សយ៉ាទី ធ្លាប់ជាអតីតសិស្សនៅវិទ្យាល័យហ្នឹងសោះ

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីក្នុងបទ "ធ្វើយ៉ាងម៉េចបើបងបំភ្លេចអូនមិនបាន" គង់ វង្សយ៉ាទី កំពុងតែទទួលបានភាពល្បីល្បាញខ្លាំងនៅក្នុងអាជីពរបស់នាងកាលពីពេលថ្មីៗនេះ ។

ជាងនេះទៅទៀត តារាស្រីរូបនេះបានធ្វើឲ្យអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកអារម្មណ៍លើរូបនាងកាន់តែខ្លាំងនោះគឺ ការបង្ហើបប្រាប់ពីវិទ្យាល័យដែលនាងធ្លាប់រៀន ។

ជាការពិតណាស់ តួស្រីក្នុងបទ "ធ្វើយ៉ាងម៉េចបើបងបំភ្លេចអូនមិនបាន" របស់លោក ឆាយ វីរៈយុទ្ធ នាងគឺជាអតីតសិស្សដែលធ្លាប់រៀននៅវិទ្យាល័យចតុមុខ ហើយនាងនឹងទៅចូលរួមក្នុងកម្មវិធីអតីតសិស្សនៅវិទ្យាល័យមួយនេះ នាថ្ងៃទី ១០ ខែ ធ្នូ ខាងមុខនេះ ដើម្បីបង្ហាញពីសេចក្ដីនឹករលឹកដល់កន្លែងដែលធ្លាប់ផ្ដល់ចំណេះដឹងឲ្យនាង ។ 

បើទោះបីជាជាពិធីករក្នុងស្ថានីយ៍ទូរទស្សន៍ CTN រូបនេះកំពុងតែមម៉ាញឹកខ្លាំងជាមួយនឹងការងារជាអ្នកសិល្បៈរបស់នាងក៏ដោយចុះ ប៉ុន្ដែតារាស្រីសាច់សខ្ចីរូបនេះធ្លាប់អះអាងថា នាងនឹងទៅចូលរួមក្នុងកម្មវិធីជួបជុំអតីតសិស្សវិទ្យាល័យចតុមុខ ដែលរៀបចំឡើងនៅថ្ងៃទី ១០ ខាងមុខនេះ ៕








 

ដោយ ៖ គន្ធា


ប្រភព ៖ FB