ថៃ ៖ ចូលរួមនៅក្នុងព្រឹត្តិការណ៍មួយកាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្តែងថៃនាង Janie Thienphosuwan បានផ្តល់កិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែតអំពីទំនាក់ទំនងស្នេហារបស់ខ្លួនជាមួយនិងអនាគតស្វាមីវ័យក្មេង គឺលោក Mickey Non Anaphath ក្នុងមួុយរយៈពេលចុងក្រោយនេះ ។
តួស្រីក្នុងរឿង ភ្លើងបុណ្យ រូបនេះបានសារភាពថា លោក Mickey Non Anaphath គឺជាមនុស្សពិសេសម្នាក់សម្រាប់នាង ។ សម្រាប់ទំនាក់ទំនងរវាងនាងនិងគាត់ គឺកាន់តែល្អឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែអ្នកទាំងពីរជិតដិតគ្នាកាន់តែខ្លាំងឡើង បន្ទាប់ពីរួមការងារជាមួយគ្នា ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
ចំពោះពិធីមង្គលការវិញ ពួកគេមិនមែនជាអ្នកចាត់ចែងនោះទេ ។ អ្នកមេម៉ាយសាច់ចាំរូបនេះបានបន្ថែមទៀតថា មិត្តប្រុសរបស់នាងគឺតែងតែជួយនាងនៅក្នុងក្លឹបកីឡា ហើយជាងនេះទៅទៀតគឺ គាត់គឺជាអ្នកគាំទ្រនាងគ្រប់សព្វបែបយ៉ាង ។ Janie សង្កត់ធ្ងន់ទៀតថា បុរសម្នាក់នោះគឺចូលចិត្តលើកទឹកចិត្ត និងពិភាក្សាជាមួយនាងផងដែរ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate