ថៃ ៖ ទំនាក់ទំនងស្នេហាដ៏យូរអង្វែងរបស់នាង Anne Thongprasom និងលោក Tinnabhan Tantinirandr ត្រូវបានមហាជនមានការងើយឆ្ងល់ថា តើពួកគេចង់ទាក់ទងគ្នាយូរដល់ពេលណាទើបសម្រេចចិត្តរៀបការ ។ យោងតាមកិច្ចសម្ភាស៍ជាច្រើន តារាសម្តែងស្រីរូបនេះតែងតែមានលេសនេះលេសនោះឆ្លើយជាមួយអ្នកកាសែតជារឿយៗ ។ ប៉ុន្តែងាកមកចាប់អារម្មណ៍លើកនេះវិញ Anne បែរជាបង្ហើបប្រាប់មហាជនរឿងមួយ ធ្វើឲ្យហ្វេនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
នាង Anne Thongprasom ផ្តោតលើការងារជាច្រើនឆ្នាំមកហើយ ជួបមនុស្សក៏ច្រើនដែរ ដល់ពេលដែលនាងត្រូវគិតដល់គ្រួសារ និងចង់មានកូនរបស់ខ្លួនឯងផ្ទាល់ ចំនែកឯគូស្នេហ៍របស់នាងវិញ បានពោលថា លោកពិតជាស្រលាញ់ក្មេងខ្លាំងណាស់ ។
នៅពេលដែលបានលឺដំណឹងមួយនេះហើយ ធ្វើឲ្យហ្វេនៗយល់ថា អ្នកទាំងពីរអាចនឹងមានដំណឹងល្អក្នុងពេលឆាប់ៗនេះហើយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook