CamNews

តារា 

តារាស្រីបង្អួតសម្រស់ខ្លួនឯងថា ៤២ ឆ្នាំមែនពិត តែនៅក្មេងអស់ទាស់ ដល់ថ្នាក់ក្រមុំសូមខ្មាស

ព័ត៌មានកំសាន្ត ៖ Kristy Yang គឺជាតារាស្រីមួយរូបដែលមានវ័យដល់ទៅ ៤២ ឆ្នាំទៅហើយ តែនាងនៅតែមានមុខមាត់ស្រស់ស្អាតដដែល ​។​ នាងធ្លាប់ជា 'fadan' នៃទូរទស្សន៍ ATV ហើយពេលនេះនាងបានពង្រឹងការងាររបស់នាង នៅក្នុងប្រទេសចិន ។ 

រយៈពេល ១ សប្តាហ៍កន្លងផុតទៅនេះ នៅលើគហទំព័រ Weibo នាងបានធ្វើការចែករំលែករូបថតរបស់នាង ឲ្យបានដឹងថា ស្បែកស និងចង្កាដ៍មុតស្រួយរបស់នាង មិនអាចបង្ហាញពីអាយុពិតប្រាកដ ដែលថានាងមានអាយុដល់ទៅ ៤២ ឆ្នាំនោះទេ ។ 

Kristy បានសរសេរសារមួយឃ្លាដោយនិយាយថា "Monday and sleeping again! Otherwise, how can my skin look so good?" ​។ 

ដោយយោងតាមគេហទំព័រ Asian E-News-Portal បានឲ្យដឹងថា វាគឺអាចទៅរួច ដែលថានាងមិនងាយនឹង ឆាប់ចាស់ដោយសារតែ នាងមានពេលវេលាគេងបានច្រើន ។ 

ក្រុមអ្នកកាសែតបានឲ្យដឹងថា Kristy បានបង្ហាញខ្លួននៅក្នុងទីក្រុងហុងកុង នៅក្នុងខែមិនា ហើយនាងបានដើរទិញឥវ៉ាន់ ជាមួយម៉ាក់របស់នាង ​នៅក្នុងហាងមួយដែលមានឈ្មោះថា luxury នៅក្នុង Causeway Bay ​។ 

នៅក្នុងរូបថតដែលនាងបានថត នៅពេលនោះ នាងបានស្លៀកពាក់ធម្មតា ហើយមុខមាត់របស់នាង គឺគ្មានការតុបតែអ្វីនោះឡើយ ហើយទាំងនេះគឺជារូបភាព មួយចំនួនដែលខុសប្លែកពីគ្នា នៅពេលដែលគេបានធ្វើការប្រៀបធៀបរូបថតរបស់នាង​ ​។ 

ហើយម្យ៉ាងវិញទៀត អ្នករាល់គ្នាចង់ឃើញរូបភាពដែលស្រស់ស្អាតមួយសន្លឹក របស់នាងហើយអាចប្រើប្រាស់ កម្មវិធីមួយសម្រាប់ធ្វើការកែប្រែ រូបភាពនោះឲ្យកាន់តែស្រស់ស្អាត ៕ 







ប្រែសម្រួល ៖ គន្ធា


ប្រភព​ ៖ lollipop