CamNews

ព័ត៌មានជាតិ 

ចាប់មុខសញ្ញាប្លន់៣នាក់ ក្នុងនោះម្នាក់ជាកូនប្រុស សមាជិកក្រុមប្រឹក្សា សង្កាត់ចាក់អង្រែលើ គណបក្សសមរង្សី

ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ដែលតែងតែធ្វើសកម្មភាព វាយយកលុយនិងទូរស័ព្ទ ពីប្រជា
ពលរដ្ឋ នៅក្នុងមូលដ្ឋាន ឥឡូវនេះ ត្រូវបានចាប់ខ្លួនពីសំណាក់កម្លាំង នគរបាលប៉ុស្ដិ៍ចាក់អង្រែ
លើ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១១និង៣០នាទី យប់ថ្ងៃ ទី១២ ខែធ្នូ ឆ្នាំ២០១២ នៅចំណុច
មុខផ្ទះ គ្មានលេខ ផ្លូវលំ ក្រុមទី៦ ភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ដែលក្នុងនោះជន សង្ស័យ
ម្នាក់ គឺជាកូនប្រុសបង្កើតរបស់សមា ជិកក្រុមប្រឹក្សាសង្កាត់ មកពីគណបក្សសម រង្ស៊ី ហើយជននេះ
ជាមេខ្លោងទៀតផង ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង ៣នាក់នេះ រួមមាន ទី១ ឈ្មោះជា វិសាល ហៅតូច ភេទ
ប្រុស អាយុ២៩ឆ្នាំ មុខរបរ នៅផ្ទះមានទីលំនៅផ្ទះលេខ២៤៨ ក្រុមទី៥ ភូមិព្រែកតានូ សង្កាត់ចាក់
អង្រែលើ ខណ្ឌ មានជ័យ ជាមេខ្លោងនិងជាកូនប្រុសបង្កើត របស់លោកជា អឿ សមាជិកក្រុមប្រឹក្សា
សង្កាត់ចាក់អង្រែលើ មកពីគណបក្សសមរង្ស៊ី និងជាអតីតចៅសង្កាត់រងទី១ រយៈពេលពីរអាណត្ដិ
កន្លងទៅ ។ ទី២ឈ្មោះ សុខ ពិសី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះលេខ២៤៩
ក្រុមទី៥ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ និងទី៣ ឈ្មោះឡេង ភាស់ ភេទប្រុស អាយុ២០ឆ្នាំ មុខ
របរកម្មករ រស់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ ដោយឡែកជនសង្ស័យពីរ
នាក់ផ្សេងទៀត ដែលកំពុងរត់គេចខ្លួន រួមមានទី១ ឈ្មោះង៉ែត លីហុង ហៅផុង ភេទប្រុស អាយុ១៦
ឆ្នាំ និងទី២ឈ្មោះតឿ ភេទប្រុស អាយុ២៦ឆ្នាំ ។ រីឯជនរងគ្រោះឈ្មោះយឿន ណាន ហៅនឿន ភេទ
ប្រុស អាយុ៣១ឆ្នាំ មុខរបរអ្នកចិញ្ចឹមត្រី រស់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ។

បើតាមសមត្ថកិច្ចមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូឌុបចេញពីសង្កាត់ចាក់ អង្រែក្រោមលុះ
មកដល់ចំណុចកើតហេតុ ពេលជនរងគ្រោះកំពុងឈរស្រាប់តែជនល្មើសទាំង៥នាក់បានមកដល់
ហើយចូលទៅសុំបារីជក់ពីជនរងគ្រោះ ។ ពេលនោះជនរងគ្រោះបានហុចបារីឱ្យជនល្មើស ក៏បានស្ទុះ
មកគៀកកជនរងគ្រោះ រួចវាយចំក្បាល រួចហើយយកលុយនិងទូរស័ព្ទដៃគេចខ្លួនបាត់ ដោយសុវត្ថិ
ភាព ។ បន្ទាប់ពីមានករណីនេះ និងពាក្យបណ្ដឹងពីជនរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ហើយ
ឃាត់ខ្លួនជនល្មើសទាំងនេះ រួចរឹបអូស វត្ថុតាងប្រគល់ឱ្យជនរងគ្រោះវិញ ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានសាទរ ចំពោះប្រតិបត្ដិការខាងលើនេះ ដោយសារ តែជនសង្ស័យទាំង
នេះ តែងតែធ្វើសកម្មភាព វាយយកលុយនិងទូរស័ព្ទពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាច្រើនលើកច្រើន
សារ ។

បច្ចុប្បន្នជនសង្ស័យទាំងនេះ ត្រូវបាន ឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរ  បាលខណ្ឌមាន
ជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ