ភ្នំពេញ ៖ ស្រ្តីម្នាក់ បានសម្រេចចិត្ត យកក្រមាចងក សម្លាប់ ស្លាប់យ៉ាងអាណោច អាធ័ម នៅ
ក្នុងផ្ទះ លើបន្ទប់ជាន់ទី ១ ខណៈរូបនាង មានវិបត្តិ ក្នុងគ្រួសារខ្លាំងពេក។ ហេតុការណ៍នេះ បាន
ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២១និង៣០ នាទី យប់ថ្ងៃទី ០៦ ខែកក្កដាឆ្នាំ ២០១៣ នៅ
ចំណុចភូមិមម័ល ជិតវត្តសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ ។
យោងតាមប្រភពព័ត៌មាន ពីសាច់ញាតិរបស់ស្រ្តីគិតខ្លី ខាងលើបានឲ្យដឹងថា ស្រ្តីគិតខ្លីចងក
សម្លាប់ខ្លួនឯង មានឈ្មោះ ខៀវ សុគន្ធារ័ត្ន អាយុ ២០ ឆ្នាំ ស្នាក់នៅចំណុចកើតហេតុ ។
ប្រភពដដែលបានបន្តថា កន្លងមក នាងឈ្មោះ ខៀវ សុគន្ធារ័ត្ន តែងតែឮសូរទាល់ពាក្យ សម្តី
គ្នាជាមួយប្តីនាង ជាញឹក ញាប់ណាស់ រហូតមកដល់ថ្ងៃ កើតហេតុ ប្តីនាងបានរត់ចោលផ្ទះ
ហើយសាច់ញាតិ របស់នាងមិននៅផ្ទះផងនោះ ស្រាប់ស្រ្តីរងគ្រោះសម្រេចយក ក្រមាមកចង
ក ធ្វើអត្តឃាតខ្លួនឯង នៅក្នុងបន្ទប់ជាន់ទី ១ បណ្តាលឲ្យស្លាប់មួយរំពេច ហើយបានប្រហែល
ជាង ២ ម៉ោង ទើបមានការភ្ញាក់ផ្អើលថា បាត់ស្រ្តីរងគ្រោះ ។ ភ្លាមៗនោះប្រជាពលរដ្ឋ បាន
ស្រវេស្រវ៉ាដើររក រហូត ឈាន ដល់ការគាស់ផ្ទះទំលាយរកមើលស្រាប់តែឃើញស្រ្តីរងគ្រោះ
ស្លាប់ ទាំង ក ព្យួរជាប់នឹងធ្នឹមផ្ទះជាន់ទី១ បាត់ទៅ ហើយ ។
បន្ទាប់ពីកើតហេតុ ប្រជាពលរដ្ឋ បានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាន នឹងសមត្ថកិច្ចកោសល្យ
វិច័យ សុំឲ្យចុះមកពិនិត្យសាកសព ខាងលើពិតជាស្លាប់ដោយ សារចងក ឬ ក៏ជាករណីអ្វីផ្សេង។
សមត្ថកិច្ចបានបញ្ជាក់ ថា បើកយោងទៅតាមការធ្វើកោសល្យវិច័យយ៉ាង យកចិត្តទុកដាក់នោះ
គឺស្រី្តខាងលើ ពិតជា ស្លាប់ដោយសារយក ក្រមាចងកសម្លាប់ ខ្លួនឯងពិតប្រាកដមែន ។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅ ធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល