CamNews

តារា 

តារាសម្តែងរូបស្រស់ ត្រូវក្រុមអ្នកគាំទ្រសង្ស័យថា លួចរៀបមង្គលការស្ងាត់ៗ

ព័ត៌មានកំសាន្ត ៖ តារាសម្តែង Lynn Hung បានប្រកាសជាសាធារណៈថា កាលពីខែមិនាថា នាងបានយល់ព្រមជាមួយនិងការស្នើសុំចូលស្តីដណ្តឹងអំពីមិត្តប្រុសរបស់នាងហើយ គឺលោក Kwok Ho Chung ។ 

បើយោងទៅតាមរបាយការណ៍ពីគេហទំព័រ Asian E-News Portal បានឲ្យដឹងថា តារាសម្តែង Lynn Hung បាននិយាយថា នាងនឹងរៀបចំពិធីមង្គលការមិនឲ្យយឺតរហូតដល់ទៅ ២២ ខែមិថុនានោះទេ ប៉ុន្តែពេលនេះ Lynn Hung ដែលកំពុងតែស្ថិតនៅក្នុងការពិចារណាទៅវិញ ។ 

Lynn Hung បានបន្ថែមទៀតថា កាលពីពេលថ្មីៗនេះ នាងកំពុងតែរៀបចំអ្វីមួយដែលវិសេសវិសាល ហើយនាងពិតជាការមមាញឹកខ្លាំងណាស់ដែរ ​។ 



តែទោះបីជាតារាស្រី Lynn Hung មិនបានបង្ហើបថា នាងមានការមមាញឹកដោយសាររឿងអ្វី ប៉ុន្តែក្រុមអ្នកគាំទ្រនៅតែសង្ស័យថា នាងកំពុងតែរៀបចំពិធីមង្គលការ ហើយក្រុមអ្នកគាំទ្របានជូនពរទៅកាន់តារាស្រីរូបនេះថា សង្ឃឹមថានាង និងមិត្តប្រុសនិងជួបតែសុភមង្គលជារៀងរហូត ៕






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop