CamNews

ភាពយន្ត 

វិញ្ញាណខ្មោចស្រីម្នាក់សណ្ឋិតនៅក្នុងសាលារៀនមួយតាមលងបន្លាចមនុស្សគ្រប់គ្នានៅក្នុងរឿង “ព្រលឹងខ្មោចអេរី”

រឿងរ៉ាវចម្លែកៗបានកើតឡើងនៅក្នុងសាលារៀនកាតូលិកមួយដែលមានពាក្យចចាមអារាមថាសិស្សស្រីម្នាក់ឈ្មោះ អេរី (Eerie) ត្រូវបានធ្វើអត្តឃាតដោយគ្មានមូលហេតុ។  គ្មាននរណាម្នាក់ដឹងអំពីហេតុផលពីក្រោយការស្លាប់របស់នាងនោះទេ ព្រោះវាជារឿងដ៏អាថ៍កំបាំងមួយ។ មិនត្រឹមតែប៉ុណ្ណោះវិញ្ញាណតែលតោលរបស់នាងបានសណ្ឋិតនៅក្នុងសាលារៀនមួយនេះហើយពេលខ្លះបានលងបន្លាចសិស្សសាលា និងដូនជីផងដែរ។ អ្នកគ្រូបង្រៀនម្នាក់បានព្យាយាមស្វែងរកការពិតដែលនៅពីក្រោយការស្លាប់ និងវិញ្ញាណរបស់ក្មេងស្រីអេរីនេះថាតើវាបណ្ដាលមកពីអ្វី។ នាងបានធ្វើការស្វែងរកដោយពេលខ្លះនាងអាចទាក់ទងជាមួយនឹងវិញ្ញាណខ្មោចអេរីបានផងដែរ។ អ្វីដែលគួរឲ្យខ្លាចជាងនេះនោះគឺហេតុផលដែលធ្វើឲ្យអេរីធ្វើអត្តឃាតខ្លួនឯង។ បើចង់ដឹងថាតើនាងបានធ្វើអត្តឃាតដោយសារអ្វីនោះ កុំភ្លេចមកទស្សនាខ្សែភាពយន្តបែបរន្ធត់ “ព្រលឹងខ្មោចអេរី” ដែលកំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ!

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។




Tags: movie-eerie