CamNews

ព័ត៌មានជាតិ 

មន្រ្តីយោធាម្ចាស់ហាងលក់ទូរស័ព្ទយីហោ លីហ្សា បាញ់ភ្ញៀវទៅដូរថ្មទូរស័ព្ទមួយគ្រាប់ តែសំណាងល្អមិនត្រូវ

(ភ្នំពេញ)៖ ម្ចាស់ហាងលក់ទូរស័ព្ទយីហោ លីហ្សា ស្ថិតនៅក្បែររោងចក្រ QMI ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលសមត្ថកិច្ចអះអាងថា ជាមន្រ្តីយោធាផងនោះ បានដកកាំភ្លើងបាញ់មួយគ្រាប់ សំដៅភ្ញៀវ៣នាក់ ពេលកំពុងយកទូរស័ព្ទទៅដូរថ្ម។

ហេតុការណ៍បាញ់ប្រហារខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៧៖៤០នាទី យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ តែសំណាងល្អ ជនរងគ្រោះបានរួចផុតពីគ្រោះថ្នាក់ដោយសារតែគ្រាប់កាំភ្លើងបាញ់ខុស។

ភ្នាក់ងារ Fresh News បានរាយការណ៍មកថា មុនពេលកើតហេតុ ជនរងគ្រោះ៣នាក់ បានយកទូរស័ព្ទរបស់ខ្លួន ទៅដូរថ្មចេញ ក្រោយពេលទិញនៅហាងមួយនេះ តែមិនសូវកាន់ថ្ម តែពេលយកទៅដូរនោះ ស្រាប់តែឈ្លោះជាមួយម្ចាស់ហាងខាងលើ រហូតកើតជាជម្លោះ ស្រាប់តែម្ចាស់ហាងដកកាំភ្លើងបាញ់តែម្តង ធ្វើឲ្យជនរងគ្រោះទាំង៣នាក់ រត់បាតជើងសព្រាត ប៉ុន្តែបានរួចផុតពីគ្រោះថ្នាក់។

ក្រោយកើតហេតុ កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ បានចុះទៅសួរនាំ និងជួយអន្តរាគមន៍ ប៉ុន្តែជនដៃដល់បានរត់គេចខ្លួនបាត់៕






ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី


Tags: Local news Social news Phnom Penh