ខាងក្រោមនេះ គឺជាខ្សែភាពយន្ដភាគថៃ ដែលនឹងចាក់បញ្ចាំង ក្នុងខែកុម្ភៈ ឆ្នាំ ២០២១ នេះ៖
ខ្សែភាពយន្ដរឿង Piphob Himmaparn
លោក Louis Scott បានចាប់ដៃគូសម្ដែងសារជាថ្មីជាមួយនឹងកញ្ញា Yam Matira នៅក្នុងខ្សែភាពយន្ដភាគថ្មីបែបស៊ីវិល័យ ឆ្នាំ ២០២១ រឿង “Piphob Himmaparn” ។ នៅក្នុងខ្សែភាពយន្ដនេះ កញ្ញា Yam Matira ដើរតួជា Pim’ ដែលធ្វើដំណើរទេសចរណ៍ទៅព្រៃហេមពាន្វ ដើម្បីស្វែងរក ‘Ulgmanee’ ។ លោក Louis Scott សម្ដែងជា ‘Krit’ ដែលរស់នៅ ក្នុងព្រៃហេមពាន្វនោះ ។ តួអង្គប្រុសនេះ ជួយ នាង ‘Pim’ រករបស់ ដែលនាងចង់បាន ។ ខ្សែភាពយន្ដនេះ នឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ Thai TV3 នៅរាត្រីថ្ងៃសុក្រ-សៅរ៍វេលាម៉ោង ២០៖ ២០ នាទីយប់ ។
រឿង Wanthong
កញ្ញា Mai Davika សម្ដែងជាតួឯក នៅក្នុងខ្សែភាពយន្តថតឡើងវិញរឿង “Wanthong” ជាមួយនឹងលោក Pong Nawat និងលោក Shahkrit Yamnam ។ ខ្សែភាពយន្ដភាគថ្មីនេះ នឹងចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ ONE 31 ក្នុងពេលឆាប់ៗខាងមុខនេះ ។
រឿង Girl 2K
ខ្សែភាពយន្ដបែបកំប្លែងថ្មីរឿង “Girl 2K” ដែលសម្ដែងដោយ Aom Sushar, Toyy Pathompong, និង Off Jumpol នឹងចាក់បញ្ចាំង នៅថ្ងៃទី ១៧ កុម្ភៈ ឆ្នាំ ២០២១ នៅលើកញ្ចក់ទូរទស្សន៍ GMM 25 ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate