CamNews

ព័ត៌មានជាតិ 

តុលាការក្រុងភ្នំពេញ ចេញដីកាមួយទៀត កោះហៅលោក កឹម សុខា ពាក់ព័ន្ធអំពើសញ្ចារកម្ម

(ភ្នំពេញ)៖ មន្រ្តីតុលាការក្រុងភ្នំពេញសុំមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦នេះថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាមួយទៀតកោះហៅ លោក កឹម សុខា ពាក់ព័ន្ធនឹងអំពើសញ្ចារកម្ម ដោយឲ្យចូលខ្លួនមកកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅវេលាម៉ោង៩ព្រឹក។

នេះជាដីកាកោះលោក កឹម សុខា លើកទី២ បន្ទាប់ពីព្រះរាជអាជ្ញារង កែវ​ សុជាតិ កាលពីថ្ងៃទី០៣ ខែឧសភាបានចេញដីកាកោះហៅ លោក កឹម សុខា ឲ្យចូលខ្លួននៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងពាក្យបណ្តឹងរបស់កញ្ញា ធី សុវណ្ណថា ប្តឹងពីបទបរិហាកេរ្តិ៍។

សូមជំរាបថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅកាន់ ព្រះរាជអាជ្ញាអមសាលាដំបូង រាជធានីភ្នំពេញ ដោយប្តឹងលោក កឹម សុខា និងគូកន​ ព្រមទាំងជនពាក់ព័ន្ធដ៏ទៃទៀត ដោយទាមទារសំណងជំងឺចិត្តចំនួន៣០ម៉ឺនដុល្លារ​។

នៅក្នុងពាក្យបណ្តឹងរបស់កញ្ញា ស្រីមុំ បានសរសេរប្តឹងលោក កឹម សុខា និងគូកន ព្រមទាំងជនពាក់ព័ន្ធដ៏ទៃទៀតថា៖ «សូមទាមទារសំណងជំងឺចិត្ត ពីលោក កឹម សុខា និងគូកន ពីបទធ្វើឲ្យរូបនាង ខាតបង់ពេលវេលា បាត់ការងារ ខាតបង់សេដ្ឋកិច្ចគ្រួសារ និងការខូចខាតកិត្តិយសសេចក្តីថ្លៃថ្នូរ របស់នាងចំនួន៣០០,០០០(បីរយពាន់)ដុល្លារអាមេរិក»។ ការដាក់ពាក្យបណ្តឹងរបស់កញ្ញា ស្រីមុំ នេះធ្វើឡើងតាមរយៈ មេធាវី គឹម វាសនា៕

ខាងក្រោមនេះជាពាក្យបណ្តឹងរបស់ស្រីមុំ ប្តឹងលោក កឹម សុខា និងគូកន៖






ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Phnom Penh