CamNews

ព័ត៌មានជាតិ 

ក្រសួងមហាផ្ទៃ ប្រកាសដាក់ឲ្យ នាយនគរបាលជាន់ខ្ពស់ ចាប់ពីថ្នាក់​វរសេនីយ៍ឯក ដល់ឧត្តម​សេនីយ៍​ឯក​ចំនួន៥៥រូប

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានចេញសេចក្តីសម្រេចដាក់ឲ្យនាយនគរបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃចំនួន ៥៥នាក់ ចាប់ពីឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក (ស័ក្តិ ៥) ដល់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ឲ្យចូលនិវត្តន៍។

សេចក្តីសម្រេចបានបញ្ជាក់ទៀតថា ក្របខ័ណ្ឌ និងរបបឧបត្ថម្ភផ្សេងរបស់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ទាំង ៥៥រូបដែលត្រូវចូលនិវត្តន៍ នឹងត្រូវកាត់ចេញពីក្រសួង ចាប់ពីខែធ្នូ ឆ្នាំ២០១៦តទៅ៕

ព័ត៌មានលម្អិតស្តីពីការដាក់ឲ្យនាយនគរបាលជាន់ខ្ពស់ទាំង៥៥ នាក់ចូលនិវត្តន៍សូមអានប្រកាសទាំងស្រុង៖


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Phnom Penh