CamNews

តារា 

តើនំខេកមួយដុំ ដែលនៅក្នុងដៃរបស់នាង Ruby Lin ចង់បង្ហើបប្រាប់អំពីអ្វីដែរ?

តារាតៃវ៉ាន់ ៖ នាង Ruby Lin បានរៀបការជាមួយ លោក Wallace Huo នៅខែកក្កដា នៅក្នុងឆ្នាំនេះ ហើយក្រោយមកនាងត្រូវបានគេរំពឹងថា

នាងមានកូនប៉ុន្តែនៅមិនទាន់ដឹងថា ជាកូនប្រុស ឬ ស្រីនោះទេ ។ 

គេសង្កេតឃើញទៀតថា ក្នុងកំណើតកូនដំបូងរបស់នាង តារាស្រីរូបនេះចូលចិត្តទទួលទានរបស់ផ្អែមៗ ដើម្បីឲ្យខ្លួនមានទម្ងន់ និងអាចថែរក្សាកូននៅក្នុងផ្ទៃបានល្អផងដែរ ។ 

កាលពីពេលថ្មីៗនេះ នាង Ruby Lin បានបង្ហោះរូបថតជាមួយនិងនំខេក នៅលើគណនី Weibo ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "ជិវិតដ៏ស្រស់បំព្រង" ។ 

ហើយម្យ៉ាងវិញទៀតមានប្រជាជនជាច្រើននៅតែកោតសរសើរមិនដាច់ពីមាត់ថា ថ្វីត្បិតតែតារាស្រីរូបនេះមានវ័យ ៤០ ឆ្នាំពិតមែន ប៉ុន្តែសម្រស់របស់នាងមើលទៅដូចជាទើបតែ ១៨​ ឆ្នាំយ៉ាងចឹង ។ ហើយកូននៅក្នុងផ្ទៃរបស់នាង ត្រូវគេស្មានរំពឹងថា ជាកូនស្រីព្រោះកូនចិត្តបរិភោគរបស់ផ្អែមៗ ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព​ ៖ lollipop


Tags: Ruby Lin Wallace Huo