ព័ត៌មានកំសាន្ត ៖ ស្នេហាស្រីស្រលាញ់ស្រី (Lesbian) រវាងតារាល្បី ២ ដួង គឺ Janice Man និងអ្នកនាង Angelababy ត្រូវបានគេដឹងថា អ្នកទាំង ២ បានចែកផ្លូវគ្នាដាច់ស្រាច់អស់ហើយ ។
កាលពីដើមឡើយ តារាបង្ហាញម៉ូដទាំង ២ នាក់នេះ បានចាប់ដៃគ្នា ដើរផ្លូវជាមួយគ្នា នឹងរស់នៅក្រោមដំបូលផ្ទះតែមួយ នឹងរកប្រាក់ចំណូលមកទុករួមគ្នា ហាក់បីដូចជាប្តីប្រពន្ធទូទៅយ៉ាងចឹង ។
Janice Man និង Angelababy បានចាប់ផ្តើមបង្ហាញឲ្យអ្នករាល់គ្នាបានដឹងនូវទំនាក់ទំនងស្នេហារបស់អ្នកទាំង ២ នៅក្នុងឆ្នាំ ២០១៤ ។ ហើយបានធ្វើការរួមគ្នាដ៏ធំមួយ ដោយបានបង្កើតម៉ូតថ្មីឲ្យ Brand មួយដែលមានឈ្មោះថា (CHOICE) ដើម្បីចំណាយពេលនៅជាមួយគ្នា នឹងបង្កើតការស្និទ្ធិស្នាលជាមួយគ្នាឲ្យបានច្រើន ។
ក្រោយមកស្រាប់តែទំនាក់ទំនងស្នេហារបស់ Janice Man និង Angelababy ត្រូវបានរង្គើះរង្គើស រហូតធ្វើឲ្យ Angelababy សម្រេចចិត្តរៀបការជាមួយនឹង លោក Huang Xiaoming ហើយថែមទាំងមិនបានអញ្ជើញ Janice Man ឲ្យចូលរួមថែមទៀតផង ។
Janice Man បាននិយាយថា នាងពិតជាឈឺចាប់យ៉ាងខ្លាំង ប៉ុន្តែនាងមិនមានការសោកស្តាយពេលវេលាបាននៅជាមួយ Angelababy ឡើយ ហើយខ្ញុំនឹងចងចាំរាល់អនុស្សាវរីយ៍ទាំងអស់ដែលពួកយើងបានធ្វើជាមួយគ្នា ។ បើនិយាយចំពោះខ្ញុំ មិនមានការសោកស្តាយ ឬ ភ័យខ្លាចពាក្យចចាមអារាមណាមួយនិយាយអំពីខ្ញុំឡើយ ខ្ញុំគ្រាន់តែដឹងថា ខ្ញុំចង់និយាយនឹងធ្វើអ្វីដែលខ្លួនឯងចង់ធ្វើតែប៉ុណ្ណោះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ jaynestars