CamNews

តារា 

អុឹម ជីវ៉ា ផ្តាំទៅ ធី សុវណ្ណថា បើនាងចង់ធ្វើតារា ត្រូវទប់ចិត្តកុំប្តឹង បើសិនអ្នកដឹកនាំរឿង ស្តីបន្ទោស

ភ្នំពេញ ៖ តារាសម្តែងដែលតែងតែងជួយការងារសង្គមជារឿយៗ គឺលោក អុឹម ជីវ៉ា បានបង្ហោះសារយ៉ាងវែង ដោយធ្វើការផ្តែផ្តាំទៅដល់អ្នកនយោបាយវ័យក្មេង កញ្ញា ធី សុវណ្ណថា ក្រោយបានលេចលឺថា នាងកំពុងត្រៀមរៀបចំខ្លួនប្រលូកក្នុងវិស័យសិល្បៈ ។ 


នៅក្នុងនោះផងដែរ លោក អុឹមជីវ៉ា បានលើកឡើងថា "

សូមផ្ញើជូនក្មួយស្រី ធី សុវណ្ណថា របស់ពូ អុឹម ជីវ៉ា

សូមផ្តល់យោបល់ខ្លះដល់ក្មួយ ធី សុវណ្ណថា បើក្មួយចង់ធ្វើតារា ពូគាំទ្រក្មួយ ១០០% តែក្មួយត្រូវតែកែរឿងចំនួនពីរសិន
_ រឿងទីមួយគឺរឿង បើក្លាយជាតារាល្បី កុំកើតជំងឺបូសឃ្លៀក ឬជំងឺតួឯក 
_ រឿងទី២ គឺ រឿងប្តឹង : ព្រោះក្មួយចូលសម្តែងឆៅៗចឹង ក្មួយប្រហែលជាអៀនឫកាយវិការខ្លះនៅឆ្គង អ្នកដឹងនាំរឿងខ្លះគាត់មានសំដីអាក្រក់តិចពេលតួមិនសូវចេះសម្តែង គាត់តែងតែស្តីអោយហើយ តែបើអ្នកដឹកនាំរឿងស្តីអោយក្មួយរាងអាក្រក់បន្តិច ហាមដាច់ខាតក្មួយកុំឆេវឆាវ កុំតបតពួកគាត់វិញ ជាពិសេសកុំអន់ចិត្តរហូតដល់ប្តឹងគាត់ណា ព្រោះគាត់ជាចាស់ទុំជាព្រឹទ្ធាចារ្យ ខុសត្រូវអីត្រូវអធ្យាស្រ័យពួកគាត់ ! បើទស្សនិកជនរិះគន់ក្មួយក្នុងន័យស្ថាបនា ក្មួយត្រូវទទួលយកការពិត កុំប្តឹងគេក្មួយ ។

បើចង់ក្លាយជាអ្នកដឹកនាំ ឬជាមនុស្សល្បីដោយកិត្តិយសក្នុងសង្គមក្មួយត្រូវប្រកាន់ចិត្តអោយធ្ងន់ មិនឆេវឆាវ មិនងាយជឿតាមការផ្លុំត្រចៀករបស់អ្នកដទៃ រឺ អ្នកនៅក្បែខ្លួនក្មួយខ្លាំងពេកនោះទេ ។

ពាក្យខាងលើនេះគ្រាន់តែជាពាក្យមួយដែលក្មួយត្រូវពិចារណា បើត្រូវក្មួយយកចុះ តែបើគិតថាខុសក្មួយបោះវាចោល 
សរុបសេចក្តីមក បើក្មួយចង់ក្លាយជាតារាពិតប្រាកដ ពូគាំទ្រ ១០០% តែប្រហែលក្មួយគ្រាន់តែនិយាយតាមបែបសិល្បះតាមសំដីដែលក្មួយធ្លាប់និយាយមកកាន់ពូនោះទេ ព្រោះក្មួយមិនត្រូវការលុយកាក់ដែលថតក្រោមកំដៅថ្ងៃដូចពូទេ ព្រោះក្មួយមានឡានទំនើបជិះហើយ និងលុយហើយ ចំនែកពូវិញរៀនចប់បរិញ្ញាបត្រសាលាវិចិត្រសិល្បៈ ចូលសិល្បះជាង១០ឆ្នាំហើយជិះតែឡានឆ្លាមកញ្ចាស់ទៅមុខមិនរួចផង ផ្ទះក៏ជួលគេទៀត ។

តែរាល់ថ្ងៃពូអន់ចិត្តខ្លួនឯងបន្តិច ពូខំធ្វើដើម្បីសង្គមស្ទើស្លាប់ខ្លួនតែគ្មានអ្នកមើលឃើញសោះ សូម្បីតែពាក្យសសើឬមេដៃសំរិទ្ធមួយក៏គ្មាន ហើយបើនិយាយពីតួនាទីការងារក្នុងស្ថាប័នណាមួយក៏គ្មានផង តែក្មួយជាក្មេងស្រីមកក្រោយពូទេ តែក្មួយស្រីមានសមត្ថភាព មានកេរ្តិឈ្មោះកិត្តិយស និងមេដៃ ពូសូមកោតសរសើសមត្ថភាពរបស់ក្មួយ ! ពូនិយាយនេះមិនមែនមានន័យចង់បានអ្វី , ដៀមដាម ឬប៉ះពាល់អ្នកណានោះទេ តែជាអារម្មណ៍ដែលតូចចិត្តចំពោះជីវិតខ្លួនរបស់ពូ.... ។

ហុឺ.... តែមិនអីទេរស់នៅក្រោមមេឃតែមួយតែវាសនាខុសគ្នា ! កុំប្រកាន់ខឹងពូអីណាក្មួយ ធី សុវណ្ណថា ព្រោះពូជាមនុស្សចូលចិត្តនិយាយត្រង់ ទទួលយកការរាប់អានពីពូផង ។

ដោយក្តីគោរពពីពូៈ អុឹម ជីវ៉ា" ។ 




ចុះអ្នកនិយមលេងអិនធឺណិតយល់យ៉ាងណាដែរ ហើយគាំទ្រដែរទេ ប្រសិនបើអ្នកនយោបាយវ័យក្មេងរូបនេះ ងាកមកចាប់អារម្មណ៍ជាមួយនិងវិស័យសិល្បៈវិញ?


ដោយ ៖ គន្ធា


Tags: Thy sovantha