CamNews

តារា 

ភ្លេចៗខ្លួន!! លោក Paul មានកូនស្រីធំពេញរូបពេញរាង ប៉ុន្តែសោកស្តាយលោកមិនបាននៅថ្នាក់ថ្នមកូនដោយផ្ទាល់ដៃ

តារាថៃ ៖ រឿងពិតដ៏គួរឲ្យសង្វែករបស់តារាសម្តែងម្នាក់គឺលោក Paul ដែលបានបាត់បង់ជិវិតតាំងពីកូនស្រីនៅតូចមិនទាន់ធំពេញរូបពេញរាងមកម៉្លេស ហើយក៏លាកចាកលោកដោយបន្សល់ទុកនូវឈាមមួយដំណក់របស់ខ្លួនឲ្យភរិយាបណ្តូលចិត្ត ចិញ្ចឹមកូនតែម្នាក់ឯងរហូតមកទល់ពេលនេះ ។ 

ភរិយាស្របច្បាប់របស់លោក Paul ពិតជាមានការសោកស្តាយនិងរន្ធត់ចិត្តយ៉ាងខ្លាំងចំពោះការបាត់បង់ជិវិតរបស់ស្វាមីជាទីស្រលាញ់របស់ខ្លួន ។ ជាការពិតណាស់នៅពេលដែលលោក Paul បានស្លាប់បាត់បង់ជិវិតគឺកូនស្រីរបស់លោក នៅតូចនៅឡើយទេ ហើយក៏ជារឿងដ៏សង្វែកផងដែរ សម្រាប់ក្មេងស្រីម្នាក់ដែលត្រូវបាត់បង់ឪពុកទាំងគ្មានថ្ងៃវ័យក្មេង និងភរិយាក៏ត្រូវបាត់បង់ស្វាមីទាំងគ្មានថ្ងៃវិលត្រលប់មកវិញដែរ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ gossipstar បានឲ្យដឹងថា កាលពីថ្ងៃទី ០៨ ខែតុលានេះ ភរិយារបស់តារាសម្តែងលោក Paul បាននាំកូនស្រីទៅលេងសួនសត្វ ហើយបង្ហោះទៅលើគណនី Instagram ផ្ទាល់របស់អ្នកស្រី ហើយមានក្រុមអ្នកគាំទ្ររបស់លោក Paul បានបញ្ចេញមតិដូចៗគ្នាថា ភ្លេចៗខ្លួន លោក​ Paul មានកូនស្រីធំពេញរូបពេញរាង ប៉ុន្តែសោកស្តាយលោកមិនបាននៅថ្នាក់ថ្នមកូនដោយផ្ទាល់ដៃ ព្រោះលោកបានចាកចេញពីលើលោកនេះដោយគ្មានថ្ងៃត្រលប់មកវិញនោះទេ ៕















ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar