(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក ក្នុងនោះយប់៣លើក បណ្តាលឲ្យមនុស្សស្លាប់៣នាក់ រងរបួសធ្ងន់៣នាក់ (ប្រុស) និងរបួសស្រាល ៣នាក់ (ប្រុស) នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការ នគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១២គ្រឿង រួមមានម៉ូតូចំនួន៩គ្រឿង, រថយន្តធុនតូច១គ្រឿង, រថយន្តធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៣លើក (ស្លាប់១នាក់), មិនប្រកាន់ស្តាំ១លើក (ស្លាប់១នាក់), ស្រវឹង១លើក (ស្លាប់១នាក់), ប្រជែង១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៥នាក់ (ថ្ងៃ)។
នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោករកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន៥៥១៥គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ២២៤៩គ្រឿង និងពិន័យសរុប៣២៦៦គ្រឿង ៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញូវអាសុី