CamNews

ទេសចរណ៍ 

តំបន់កំសាន្តដ៏ទាក់ទាញ ឌ្រីមលែនឌ៍

ភំ្នពេញ៖ ឌ្រីមលែនឌ៍ គឺជាតំបន់កំសាន្តដ៏ពេញមួយសំរាប់យុវវ័យជំនាន់ថ្មី ចូលមកទស្សនា
និងកំសាន្តលេងយ៉ាងសប្បាយរីករាយ ជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។

ឌ្រីមលែនឌ៍ ជាកន្លែងសាន្តមួយ ដែលទើបតែបង្កើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំតែប៉ុណ្ណោះ
ប៉ុន្តែ   វាមានឈ្មោះល្បីល្បាញយ៉ាងខ្លាំងក្នុងស្រទាប់យុវវ័យ  ជាពិសេស ប្រជាពលរដ្ឋដែល
រស់នៅក្នុងរាជធានីភ្នំពេញ។

ឌ្រីមលែនឌ៍ មានល្បែងកំសាន្តលេងជាច្រើន  សំរាប់មិត្តយុវវ័យ និងកុមារ ជាមួយនឹងបរិយា
កាសដ៏ស្រស់ស្អាត និងទាក់ទាញ ដោយមានការតុបតែង និងរចនាឡើងល្អឥតខ្ចោះ។

ប្រជាពលរដ្ឋទាំងអស់ ចូលចិត្តមកកំសាន្តនៅទីនេះ  រីករាយកំសាន្តជាមួយនឹងការជិះកន្ត្រក
វិល ជិះឡានបុកគ្នា ដើរក្នុងសួនវង្វេង ជិះទូកហោះ និងល្បែងកំសាន្តជាច្រើនទៀត៕

ដោយ៖ វណ្ណៈ
ប្រភព៖ yourphnompenh


Tags: Phnom Penh Cambodia Travel