CamNews

ព័ត៌មានជាតិ 

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបក្រុមគ្រឿងញៀន៣នាក់ ដកហូតថ្នាំ១១កញ្ចប់ និងវត្ថុតាងមួយចំនួន

(កំពង់ស្ពឺ)៖ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ  នៅរសៀលម៉ោង១៖៣៥នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ បានចុះបង្ក្រាបសកម្មភាព ចែកចាយគ្រឿងញៀនមួយ ក្នុងភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយបានព័ទ្ធចាប់ខ្លួនក្រុមគ្រឿងញៀន ចំនួន៣នាក់ និងដកហូតថ្នាំញៀន១១កញ្ចប់ ទូរស័ព្ទដៃ៤គ្រឿង លុយចំនួន៧ម៉ឺនរៀល និងថង់ច្រកថ្នាំញៀនមួយចំនួនទៀត។

មន្រ្តីអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ខាងលើ មានឈ្មោះ ទី១ឈ្មោះ ផាត ហ៊ាប ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង (ម្ចាស់ផ្ទះ) ទី២ឈ្មោះ ជិន ជន ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវជាកូនម្ចាស់ផ្ទះ រស់នៅជាមួយគ្នា និងទី៣ឈ្មោះ មឿន រី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅជាមួយម្ចាស់ផ្ទះដែរ មានស្រុកកំណើត នៅភូមិសំពៅលូន ឃុំសំពៅលូន ស្រុកស្អាង ខេត្តកណ្តាល។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ និងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី


Tags: Local news Social news Kompong Speu