កំសាន្ត ៖ មហាលាភឡូតូបានបើកសម្ពោធឆ្នោតថ្មីរបស់ខ្លួនជាផ្លូវការនៅថ្ងៃនេះក្នុងប្រទេសកម្ពុជា ។ ឆ្នោតមហាលាភគឺជាប្រព័ន្ធឆ្នោតថ្មីដែលផ្តល់នូវភាពសុក្រឹតទៅកាន់ប្រជាជនកម្ពុជាទាំងអស់ក្នុងការឈ្នះដើម្បីមានឱកាសអាចផ្លាស់ប្តូរកំរិតជីវភាពរបស់ពួកគាត់ ។
ការចាប់ឆ្នោតជាលើកដំបូងនឹងប្រព្រឹត្តិទៅនៅម៉ោង 4:45 រសៀលថ្ងៃទី 2 ខែឧសភាជាមួយនិងរង្វាន់ធំ Jackpot ចំនួន 300 លានរៀល ឬ $75, 000 ។ រៀងរាល់ថ្ងៃបើគ្មានអ្នកឈ្នះរង្វាន់ធំនេះនឹងបូកបញ្ចូលទៅថ្ងៃចាប់បន្ទាប់ទៀតជាមួយនិងទឹកប្រាក់ ២ លានរៀល ឬ $500 បន្ថែម ។
នាយកផ្នែកគ្រប់គ្រងរបស់ក្រុមហ៊ុនមហាលាភឡូតូលោក ផូង វ៉ាន់ហាច បានមានប្រសាសន៍ថា៖ ក្រុមការងាររបស់លោកបានធ្វើការច្រើនខែមកហើយ ដោយចុះទៅស្រាវជ្រាវស្វែងយល់ពីមតិយោបល់អ្នកលេងឆ្នោតទាំងអស់ទូទាំងប្រទេស ។
"យើងទទួលស្គាល់ថាការលេងឆ្នោតមានសន្ទុះយ៉ាងខ្លាំងទាំងនៅទីក្រុងនិងតាមទីជនបទវាបានទាក់ទាញចំណាប់អារម្មណ៍អ្នកលេងគ្រប់វ័យនិងគ្រប់ស្រទាប់វណ្ណៈ" ។
"ប៉ុន្តែយើងបានរកឃើញថាទំនុកចិត្តនិងតម្លាភាពគឺជាបញ្ហាមួយដែលអតិថិជនលេងឆ្នោតចង់បានក្នុងការលេងរបស់ពួកគាត់" ។
លោកមានប្រសាសន៍ទៀតថា៖ មហាលាភបានដោះស្រាយកង្វល់ទាំងនេះដោយប្រើបច្ចេកវិទ្យាថ្មីដើម្បីសុវត្ថិភាពនិងបានបញ្ជាក់ទៀតថា គ្រប់ការចាប់ឆ្នោតទាំងអស់ត្រូវធ្វើការផ្សព្វផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍ CTN ជារៀងរាល់ថ្ងៃនៅវេលាម៉ោង 4:45 រសៀលជាមួយគណៈកម្មាធិការចាប់ឆ្នោត ។
លោកបានបន្ថែមថា៖ អ្នកលេងឆ្នោតអាចលេងបាននៅគ្រប់សាខាវីង (Wing) ទាំងអស់ បច្ចុប្បន្នមាន 2500 សាខាហើយនឹងឈានទៅដល់ 4800 សាខាវីង ទូទាំងប្រទេសរួមតែមួយនៅចុងខែឧសភានេះ ពួកយើងនឹងផ្តល់សេវាកម្មជាច្រើនទៅលើឆ្នោតប្រកបដោយបច្ចេកទេសទំនើប ដល់អតិថិជនទាំងអស់ដែលមានភាពត្រឹមត្រូវនិងតម្លាភាព ។
លោក ផូង វ៉ាន់ហាច បានថ្លែងថា ៖ "ពួកយើងនឹងផ្តល់នូវលទ្ធផលជាក់លាក់និងមិនលម្អៀងក្នុងការចាប់ឆ្នោតសម្រាប់អតិថិជនរបស់យើង" ។
មួយវិញទៀត "សេចក្តីប្រាថ្នារួមរបស់យើងគឺដើម្បីឲ្យឱកាសក្លាយទៅជាក្រុមហ៊ុនផ្តល់សេវាកម្មលេងឆ្នោតឈានមុខគេនៅកម្ពុជា ដើម្បីកសាងកេរ្តិ៍ឈ្មោះនិងភាពជឿជាក់។ យើងនឹងផ្តោតលើគោលដៅរបស់យើងដូចដែលយើងបានបង្កើតឆ្នោតនេះឡើង" ។
លោក ផូង វ៉ាន់ហាច បានឲ្យដឹងទៀតថា ឆ្នោតមហាលាភត្រូវបានវិនិយោគទុននិងគ្រប់គ្រងដោយជនជាតិខ្មែរ មិនតែប៉ុណ្ណោោះឆ្នោតមហាលាភនឹងផ្តល់មូលនិធិមួយភាគនៃប្រាក់ចំណេញរបស់ខ្លួនដល់មន្ទីរពេទ្យដើម្បីកែលម្អនិងការថែទាំសុខភាពនៅតាមតំបន់ ។
"យើងកំពុងតែអនុវត្តផែនការនិងធ្វើការវាយតម្លៃថា តើសេវាកម្មនេះត្រូវការអ្វីជាចម្បងនិងធ្វើនៅតំបន់ណា" ។
ឆ្នោតនេះគឺងាយស្រួលក្នុងការលេង ជាមួយតម្លៃល្អប្រសើរជាងមុន ។ ដើម្បីឈ្នះឆ្នោតនេះ អតិថិជនគ្រាន់តែចំណាយត្រឹមតែ 1000 រៀលក្នុងមួយខ្សែ ។ អតិថិជនមានជម្រើសក្នុងការជ្រើសរើសលេខរបស់ខ្លួន ឬ អាចឲ្យម៉ាសុីនជ្រើសរើសជំនួសក៏បាន ។ យើងមានវិធីជាច្រើនដើម្បីឈ្នះឆ្នោតគឺ ៖
-ឈ្នះទឹកប្រាក់ 80,000 រៀលប្រសិនបើត្រូវលេខ 3 ខ្ទង់ចុងក្រោយ
- ឈ្នះទឹកប្រាក់ 800,000 រៀលប្រសិនបើត្រូវលេខ 4 ខ្ទង់ចុងក្រោយ
-ឈ្នះទឹកប្រាក់ 8 លានរៀលប្រសិនបើត្រូវលេខ 5 ខ្ទង់ចុងក្រោយ
-ឈ្នះ Jackpot 300 លានរៀលប្រសិនបើត្រូវលេខ 6 ខ្ទង់ចុងក្រោយ
ចំពោះព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.mohaleaplotto.com.kh ឬ ហៅទៅកាន់ការិយាល័យ៖ 095 999 636 ៕
ដោយ ៖ គន្ធា